ត្រៀមៗ! លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នឹងត្រូវរៀបចំនៅថ្ងៃទី២ នៃកម្មវិធីសង្ក្រាន្តកំពង់ចាម ចាប់ពីវេលាថ្ងៃត្រង់ទៅ
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខាង រដ្ឋបាលខេត្តកំពង់ចាម ដាក់លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នៅថ្ងៃទី ២ នៃកម្មវិធី ចាប់ពីវេលាថ្ងៃត្រង់តទៅ ជាពិសេសចូលរួមដោយឥតគិតថ្លៃ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នៅ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលមានដូចខាងក្រោម ៖
ក. អំពីពេលវេលា និងទីតាំង
-លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នឹងត្រូវរៀបចំតែមួយថ្ងៃ គឺ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីវេលាថ្ងៃត្រង់តទៅ។ ចំពោះទីតាំង គឺចាប់ពីមុខសាលាខេត្ត កំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម។ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកំសាន្តនៅសង្ក្រាន្តកំពង់ចាម ពិសាដោយឥតគិតថ្លៃ។
ខ. អំពីអត្ថន័យ ៖
១- ការរៀបចំលៀសហាល ១,០០០ម៉ែត្រ ព្រោះលេខ ១,០០០ មកពីភាសាសំស្ក្រឹត «សហស្ស» តំណាងឱ្យចំនួនដ៏ច្រើន ដូចជាគេប្រើថា «ឧសថសហស្សគុណ» ឱសថព្យាបាលជំងឺមួយ ពាន់មុខ ឬឱសថអាចព្យាបាលជំងឺច្រើនអនេក «សហស្សនេត្រ» ភ្នែកមួយពាន់ ឬភ្នែក អាចមើលឃើញទីអាថ៌កំបាំងបានយ៉ាងច្រើនភ្លាមៗ «សហស្សរង្សី» ពន្លឺព្រះអាទិត្យច្រើន អនេក «គាថាពាន់» គាថាជាភាសាបាលីសុទ្ធ មួយពាន់គាថា ក្នុងរឿងព្រះវេសន្តរ” ។ល។ ដូច្នេះ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ មានន័យថាខេត្តកំពង់ចាម ជាខេត្តមួយ ដែលមានវត្តមាន លៀសហាល ដ៏ច្រើនលើសលប់ ល្បីល្បាញទូទាំងប្រទេស។
២- លៀសហាល គឺជាមុខអាហារមួយប្រភេទ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ មិនត្រឹមតែជាមុខអាហារដ៏ មានឱជារសប៉ុណ្ណោះទេ លៀសហាល បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខ្មែរថែមទៀតផង។
៣- លៀសហាល ១,០០០ម៉ែត្រ ជាចំនួនដ៏ច្រើន គឺវាបង្ហាញអំពីឆន្ទៈនៃការដឹកនាំ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលជាមូលដ្ឋានក្នុងការរៀបចំ ពោលគឺបើគ្មានសន្តិភាព គ្មានការ ដឹកនាំ និងសាមគ្គីភាព ព្រឹត្តិការណ៍លៀសហាល ១,០០០ម៉ែត្រ នឹងមិនអាចរៀបចំបានឡើយ។ មិនតែប៉ុណ្ណោះ រាជាសារជូនទៅដល់ប្រជាពលរដ្ឋថា ខ្មែរធ្វើបាន ឱ្យតែរក្សាបាននូវសន្តិភាព នូវថ្នាក់ដឹកនាំដ៏ល្អរបស់យើង និងសាមគ្គីភាពរបស់ប្រជាជន៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម