ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិ-ង្សា និងធ្វើឱ្យខូចខាតដោយចេតនា

    BY Naren March 18, 2025
    អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិ-ង្សា និងធ្វើឱ្យខូចខាតដោយចេតនា

    (រាជធានីភ្នំពេញ)៖ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិ-ង្សា និងធ្វើឱ្យខូចខាតដោយចេតនា។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ ដែលមានរហ័សក្រុមឈ្មោះ ឬស្សីកែវ (RSK) នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។
    ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់:

    ១-ឈ្មោះ មុី សីហា ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។

    ២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ មុខរបរ ដឹកជញ្ជូន។

    ៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។

    ៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស ភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។

    ៥-ឈ្មោះ រ៉េន ចន ភេទប្រុស ភូមិកសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។

    ចំពោះសម្ភារដែលដកហូតបានមានដូចជា ម៉ូតូ ចំនួន ០៣គ្រឿង ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-2535, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-4519, ម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BI-1344។ សម្ភារខូចខាត: ម៉ូតូម៉ាក Nex ចំនួន២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: