រថយន្ត

អាល្លឺម៉ង់ដាក់ឱ្យប្រើប្រាស់ផ្លូវអេឡិចត្រូនិច eHighway ជាលើកដំបូង ដើម្បីឱ្យរថយន្តដឹកទំនិញសាកថ្មបាននៅពេលកំពុងធ្វើដំណើរ

BY
autoadmin
May 11, 2019

ប្រទេសអាល្លឺម៉ង់បានបើកផ្លូវ eHighway ជាលើកដំបូងមិនធ្លាប់មានពីមុនមក ដែលអនុញ្ញាតឱ្យឡានដឹកទំនិញធុនធំ (ម៉ាស៊ីនកូនកាត់) បញ្ចូលភ្លើងនៅពេលដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវមួយនេះ។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលអាល្លឺម៉ង់បានណែនាំបច្ចេកវិទ្យានេះនៅលើផ្លូវហាយវ៉េមួយដែលមានប្រវែង ៦ម៉ាយ នៅជិតទីក្រុង Frankfurt ។ ផ្លូវនេះប្រើខ្សែកាបបណ្តាញចរន្តដោយផ្ទាល់ទំហំ ៦៧០វ៉ាត់ ដែលអនុញ្ញាតឱ្យរថយន្តអេឡិចត្រូនិចទាញថាមពល និងបញ្ចូលអគ្គិសនីនៅពេលធ្វើដំណើរ។

កម្មវិធីនេះដែលត្រូវបានគេហៅថា Elisa (electrified innovative heavy traffic on the Autobahn) បានក្លាយជាគម្រោងឧបត្ថម្ភដោយក្រសួងបរិស្ថាន ដែលមានការរួមដៃពីក្រុមហ៊ុនអេឡិចត្រូនិច Siemens និងអាជ្ញាធររដ្ឋ Hesse ។ នៅពេលដែលរថយន្តរបស់ពួកគេបានភ្ជាប់គ្នាជាមួយនឹងបណ្តាញចរន្តអគ្គិសនី (ដូចក្នុងរូបភាពខាងក្រោម) រថយន្តរបស់ពួកគេនឹងរត់ដោយថាមពលអគ្គិសនី ហើយនៅពេលរថយន្តរបស់ពួកគេបើកលើផ្លូវហាយវ៉េធម្មតា វានឹងប្តូរទៅជាធម្មតាវិញ (hybrid engines) ។ ក្រុមហ៊ុន Siemens បានឱ្យដឹងថា បច្ចេកវិទ្យានេះនឹងជួយសន្សំសំចៃដល់រថយន្តបានចំនួន ២០,០០០ អឺរ៉ូ ឬ ២២,០០០ ដុល្លារ (ក្នុងតម្លៃប្រេង) ដែលវាស្មើនឹងការបើកបរចម្ងាយ ៦២,១០០ ម៉ាយ ឬ ៩៩,៩៤០គីឡូម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ businessinsider

Share This Post: