ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ ក្មេងទំនើងជិត ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប នឹងបញ្ចូនទៅពន្ធនាគារ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

    BY soknita April 9, 2025
    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ ក្មេងទំនើងជិត ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប នឹងបញ្ចូនទៅពន្ធនាគារ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ ព័ត៌មានទូរទស្សន៍មហាផ្ទៃ  បានឱ្យដឹងថា ក្មេងទំនើងជិត ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប នឹងបញ្ចូនទៅពន្ធនាគារមុនពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។

    តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជិត ១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

    បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកក្នុងសង្គម។

    សូមបញ្ជាក់ថា ការបង្ក្រាបក្រុមក្មេងទំនើងជិត ១០០នាក់បញ្ជូនទៅពន្ធនាគារ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហា ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ យុវជនដែលជ្រុលខ្លួនប្រព្រឹត្តសកម្មភាពទំនើងក្នុងសង្គមនាពេលនេះ មានន័យថាពួកគេអាចនឹងត្រូវឆ្លងឆ្នាំក្នុងពន្ធនាគារប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay