ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ដើម្បីវិស័យសំណង់នៅក្នុងខេត្តឡើយ

    BY soknita April 10, 2025
    រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ដើម្បីវិស័យសំណង់នៅក្នុងខេត្តឡើយ

    (ខេត្តព្រះសីហនុ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់មិនឱ្យប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ដើម្បីវិស័យសំណង់នៅក្នុងខេត្តឡើយ។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែមថា ចំពោះម្ចាស់ដេប៉ូខ្សាច់ អាជីវកម្មផលិតបេតុង លាយស្រេច និងសាធារណជនជ្រាបថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យចេះ ប៉ះពាល់ដល់គុណភាពបេតុង និងបណ្តាលឱ្យសំណង់គ្មានសុវត្ថិភាពស្របតាមស្តង់ដា បច្ចេកទេស។

    ក្នុងន័យនេះ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ សំដៅការពារនូវអាយុជីវិតមនុស្ស រក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុហាមដាច់ខាតការលក់ដូរ ឬការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុ។ ក្នុងករណីក្រុមការងាររដ្ឋបាលខេត្ត ពិនិត្យរកឃើញថាមានការ លក់ដូរ ឬមានការប្រើប្រាស់ប្រភេទខ្សាច់ដូចបានជម្រាបជូនខាងលើជាវត្ថុធាតុដើមក្នុងការលាយបេតុង ឬប្រើប្រាស់ក្នុង វិស័យសំណង់ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

    -បញ្ឈប់រាល់សកម្មភាពអាជីវកម្ម និងការសាងសង់សំណង់គ្រប់ប្រភេទ

    -ទទួលរងនូវពិន័យរដ្ឋបាល និង/ឬឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ

    រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីម្ចាស់ដេប៉ូខ្សាច់ អាជីវកម្ម ផលិតបេតុងលាយស្រេច និងសាធារណជនជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay