រដ្ឋអាឡាបាម៉ារបស់អាមេរិកកំពុងទាមទារឱ្យមានច្បាប់ប្រឆាំងនឹងការរំលូតកូន ដោយការផ្តន្ទាទោសអាចមានរហូតដល់ ៩៩ឆ្នាំ
រដ្ឋអាឡាបាម៉ា (Alabama) បានក្លាយជារដ្ឋអាមេរិកថ្មីបំផុតដែលរារាំងការរំលូតកូន និងដាក់ឱ្យប្រើនូវនីតិវិធីនេះនៅស្ទើរតែគ្រប់ករណីទាំងអស់។ ច្បាប់នេះរួមបញ្ចូលទាំងការហាមប្រាមការរំលូតកូនក្នុងករណីមានការចាប់រំលោភ ឬក៏ស្មន្ធការ ដែលការផ្តន្ទាទោសអាចមានរហូតដល់ ៩៩ឆ្នាំ ។ ក្រុមអ្នកគាំទ្របាននិយាយថា ពួកគេរំពឹងថាច្បាប់នេះនឹងត្រូវបានគេរារាំងនៅតុលាការដំបូង ប៉ុន្តែពួកគេសង្ឃឹមថាមានដំណើរការបណ្តឹងឧទ្ធរណ៍នឹងនាំការគាំទ្រនេះឡើងទៅតុលាការកំពូល។ ពួកគេចង់ឱ្យតុលាការផ្ដួលរំលំច្បាប់ចាស់កាលពីឆ្នាំ ១៩៧៣ ដែលអនុញ្ញាតឱ្យមានការរំលូតកូនដោយស្របច្បាប់។

អាសនៈព្រឹទ្ធសភាចំនួន ៣៥ របស់រដ្ឋអាឡាបាម៉ាត្រូវបានគ្របដណ្តប់ដោយពួកបុរស ហើយសមាជិកព្រឹទ្ធសភាជាស្ត្រី ៤នាក់ របស់រដ្ឋនេះក៏មិនបានជំទាស់នឹងច្បាប់នេះដែរ។ វាត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋអាឡាបាម៉ា មកពីបក្សសាធារណរដ្ឋលោកស្រី Kay Ivey ។ រដ្ឋ ១៦ ផ្សេងទៀតក៏កំពុងបង្ខំឱ្យមានការដាក់កម្រិតលើការរំលូតកូននេះ។ កាលពីដើមឆ្នាំតុលាការកំពូលធ្លាប់បានរារាំងការអនុវត្តការរឹតត្បិតការរំលូតកូនថ្មីនៅរដ្ឋ Louisiana ម្តងរួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសេចក្តីសម្រេចនេះត្រូវបានសម្រេចដោយមតិភាគតិច ហើយរឿងក្តីនេះនឹងត្រូវពិនិត្យឡើងវិញនៅចុងឆ្នាំនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC