ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់

    BY soknita April 18, 2025
    អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់

    (ខេត្តកំពង់ចាម)៖ យយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់។

    ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការចូលរួមសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៣ថ្ងៃ នៅខេត្តកំពង់ចាម ប្រកបដោយភាពជោគជ័យដ៏គួរឱ្យមោទនៈ។

    ការថ្លែងនូវអំណរគុណនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥។

    ឯកឧត្ដម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា កត្តាដែលនាំឱ្យព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៣ថ្ងៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពី «ឯកភាព» និង «សាមគ្គីភាព» រវាងគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្ដែង ព្រឹត្តិការណ៍លៀសហាលដែលមានប្រវែង ១.០០០ម៉ែត្រ និងទម្ងន់ ៣តោន ក៏បានដំណើរការទៅដោយរលូន ក៏ដោយសារតែមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ មន្ទីរ អង្គភាព ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

    ឯកឧត្ដមបានបន្ថែមទៀតថា ទោះបីជាព្រឹត្តិការណ៍លៀសហាលគ្រាន់តែជាផ្នែកមួយនៃកម្មវិធីសង្ក្រាន្តទាំងមូលក៏ពិតមែន ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសហការ និងការរួបរួមគ្នាដ៏រឹងមាំរបស់តួអង្គពាក់ព័ន្ធទាំងអស់។ ជាលទ្ធផលដ៏គួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំនេះ ខេត្តកំពង់ចាមបានទទួលភ្ញៀវទេសចរចូលរួមលេងកម្សាន្តប្រមាណជា ជិត ៣លាននាក់ ដែលធ្វើឱ្យខេត្តមួយនេះជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay