ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ចិន ស្វែងរកកិច្ចសហការ ដើម្បីពង្រឹងលើគុណភាព និងបច្ចេកវិជ្ជាផ្សព្វផ្សាយព័ត៌មាន

    BY soknita April 19, 2025
    កម្ពុជា-ចិន ស្វែងរកកិច្ចសហការ ដើម្បីពង្រឹងលើគុណភាព និងបច្ចេកវិជ្ជាផ្សព្វផ្សាយព័ត៌មាន

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំកម្ពុជានិងចិនបានប្រកាសលើកទឹកចិត្តដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន ការបោះពុម្ពផ្សាយ វិទ្យុ ភាពយន្ត និងទូរទស្សន៍ នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ឯកភាពអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផ្សព្វផ្សាយ បន្តធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាផ្សាយ និងសោតទស្សន៍ ខ្លឹមសារកម្មវិធី និងការបណ្តុះបណ្តាលបុគ្គលិក។

    ការជំរុញលើកទឹកចិត្តនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៨ ខែមេសា ឆ្នាំ ២០២៥។

    នៅក្នុងអំឡុងទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកិច្ចការប្រព័ន្ធផ្សព្វផ្សាយជាមួយភាគីចិនផងដែរ។

    សូមរំលឹកថាក្រសួងព័ត៌មាននៃប្រទេសកម្ពុជា កន្លងមកបានប្រឹងប្រែងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មានជាមួយភាគីចិនជាបន្តបន្ទាប់ក្នុងគោលដៅអភិវឌ្ឍន៍វិស័យសារព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។

    នៅក្នុងកិច្ចប្រជុំលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួបជាមួយឯកឧត្តម យ៉ាង កូយូយ អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិវិទ្យុ និងនិងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាបន្ថែមផ្អែកទៅលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យុនិងទូរទស្សន៍ ដែលក្រសួងព័ត៌មានបានចុះហត្ថលេខា ជាមួយអាជ្ញាធររដ្ឋបាលសារព័ត៌មាន បោះពុម្ពការផ្សព្វផ្សាយ វិទ្យុ ភាពយន្ត និង ទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន កន្លងមកដើម្បីធ្វើបច្ចុប្បន្នភាពសម្របតាមការវិវត្តផ្នែកសង្គមនិងបច្ចេកវិទ្យាវិស័យព័ត៌មាន និងសោតទស្សន៍ និងពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការស្របតាមការវិវឌ្ឍយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងអនុលោមតាមគោលនយោបាយ អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយផងដែរ។ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានស្នើ ដល់ប្រពន្ធ័ផ្សព្វផ្សាយ CMG ចិន ដែលតំណាងដោយអ្នកនាង Xu Xiaoxia ដើម្បីជួយលើផ្នែកបច្ចេកទេស និងសំភារៈឧបករណ៍ដល់កម្ពុជាដែលសម្រួលដល់ការផ្សព្វផ្សាយអោយបានកាន់ល្អប្រសើរបន្ថែមទៀត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay