ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការជ្រើសរើសពលទាហានចំនួន ៣០០នាក់

    BY Nisaiy KN April 20, 2025
    រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការជ្រើសរើសពលទាហានចំនួន ៣០០នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហាន ៣០០នាក់។

    សម្រាប់បំពេញក្របខ័ណ្ឌឱ្យកងឯកភាពចំនួន៤៖
    – បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់
    – កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់
    – មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន ៣០នាក់
    – វិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: