ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែមេសាខាងមុខនេះ

    BY soknita April 21, 2025
    ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែមេសាខាងមុខនេះ

    (ខេត្តតាកែវ)៖ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ។

    នៅក្នុងនោះ ក៏មានវត្តមាន ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស WACC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

    គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: