ព័ត៌មានជាតិ
ក្លិប វិសាខា ៖ មរណភាពរបស់ កីឡាករ ទេស សម្បត្តិ ជាការបាត់បង់ធនធានកីឡាករដ៏ឆ្នើមមួយ សម្រាប់វិស័យកីឡាបាល់ទាត់នៅកម្ពុជា
BY soknita
April 21, 2025
(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះរបស់ Visakha FC នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ចំពោះមរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។
គួរបញ្ជាក់ថា ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ បានធ្វើឱ្យអ្នកគាំទ្រក្លិបកីឡាបាល់ទាត់ វិសាខា ទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រនូវវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជានាពេលនេះ៕

