ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អូរស្រែក្រសាំង ប្រវែងជាង ៦០០០ម៉ែត្រ

    BY soknita April 21, 2025
    អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អូរស្រែក្រសាំង ប្រវែងជាង ៦០០០ម៉ែត្រ

    (ខេត្តស្ទឹងត្រែង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត អូរស្រែក្រសាំង ប្រវែងជាង ៦០០០ម៉ែត្រ។

    នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការស្តារប្រឡាយ របស់មន្ទីរធនធានទឹក និងឧតុនិយម នៅចំនុចឃុំស្រែក្រសាំង ស្រុកសៀមបូក គឺប្រព័ន្ធធារាសាស្រ្តអូរស្រែក្រសាំង ដែលមានប្រវែងជាង ៦០០០ម៉ែត្រ បានស្តារឡើងវិញនាពេលនេះគឺបាន ១០០០ម៉ែត្រ ស្របពេលមន្ទីរជំនាញបានស្តារកាលពីកន្លងទៅជាង ៤០០០ម៉ែត្រ។

    ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរគុណជាអនេកដល់ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និង ឧតុនិយមខេត្តស្ទឹងត្រែង ដែលទទួលយក និងអនុវត្តនូវសំណូមពរ ក្នុងការស្តារប្រឡាយ និងអូរ ដែលតភ្ជាប់ពីប្រព័ន្ធធារាសាស្រ្តអូរក្រសាំង មានអាងស្តុកទឹកបាន ៤,៣លានម៉ែត្រគីប មានខ្នងទំនប់ប្រវែង ៩៩៨ម៉ែត្រ មានប្រឡាយមេ ៤,០៣៧ម៉ែត្រ និងប្រឡាយរង ២,២៩៥ម៉ែត្រ មានលទ្ធភាពស្រោចស្រពបានផ្ទៃដី ៤៨៤ហិកតា នៅរដូវវស្សា។ ការស្តារនេះ គឺដើម្បីទាញយកទឹកសម្រាប់ប្រើប្រាស់ (ប្រាំង-វស្សា) ជូនប្រជាកសិករសហគមន៍អូរក្រសាំង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay