ខ្មែរណូត

ស្វែងរក

  • PR

    បទចម្រៀងល្បីៗទាំង ៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

    BY Liny01 April 21, 2025
    បទចម្រៀងល្បីៗទាំង ៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

    គ្រាន់តែចប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរភ្លាម យើងអាចនិយាយបានថា បទចម្រៀងល្បីៗទាំង ៧បទ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ពិតជាផ្ទុះខ្លាំងក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី។

    ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានសម្រុកចេញបទចម្រៀងចំនួន៧បទជាប់ៗគ្នាមានគ្រប់រសជាតិ ជាក់ស្តែងបន្ទាប់ពីចូលឆ្នាំរួចរយៈពេល៣ថ្ងៃ គេសង្កេតឃើញថា បទចម្រៀងរបស់លោកទាំងថ្មីទាំងចាស់បានធ្វើឱ្យកក្រើកឆាកតន្រ្តី ក៏ដូចជាពេញនិយមចាក់ និងរាំលេងកម្សាន្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា និងសុះសាយដល់ក្រៅប្រទេសផងដែរ។

    បទចម្រៀងរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទាំង៧បទនោះរួមមាន៖

    បទ « សៅអើយនាងសៅ »

    បទ « Khmer Vibe »

    បទ« ឆ្នាំនឹងសៀមរាបសប្បាយខ្លាំង »

    បទ« តាលុងខេមរៈខ្មែរ West Side »

    បទ« កាត់ជើងត្រុំក្រមុំជើងអក »

    បទ« ទៅឬមិនទៅ »

    នបទ «« អូនលេងបងបាត់ » ជាដើម…។

    មិនតែប៉ុណ្ណោះបទចម្រៀងពីមុនៗរបស់លោកដូចជាបទ « ដង្ខៅក្របី » កាឡុកកាឡុក » «អ្នកស្រែក៏មានដុល្លារ » ក៏ផ្ទុះឡើងវិញពេញផ្ទៃប្រទេស និងប្រទេសជិតខាងដូចជា ថៃ វៀតណាម ផងដែរ ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា តែងតែនាំមុខគេជានិច្ច ក្នុងរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ អស់រយៈពេលជាង ២០ ឆ្នាំមកនេះ ដោយសារតែបទចម្រៀងរបស់លោកផលិតឡើងយ៉ាងមានគុណភាព ទាំង សាច់ភ្លេង ទំនុកច្រៀង ជាពិសេសសំឡេងរបស់លោក គឺបត់បែនបានគ្រប់កាលៈទេសៈ ៕

    Share This Post: