ប្រៃសណីយ៍កម្ពុជានឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រៃសណីយ៍កម្ពុជានឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ ដោយប្រើប្រាស់រូបតំណាងសក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង។

ក្នុងសេចក្ដីជូនដំណឹងរបស់ ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ចំពោះសាធារណៈជនដែលមានចំណង់ចំណូលចិត្ត លើការប្រមូលតែមប្រិ៍ (Stamp Collection) ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះតទៅ ប្រៃសណីយ៍កម្ពុជានឹងមានដាក់លក់តែមប្រិ៍ប្រៃសណីយ៍ដូចខាងក្រោម៖
-សក្តានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង ចេញផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ មាន ៥ ប្រភេទ តម្លៃ (១.០០០៛ ១.៥០០៛ ២.០០០៛ ២.៥០០៛ ៣.០០០៛)។
– សន្លឹកតែមប្រិ៍មួយឈុត តម្លៃ ១០.០០០ រៀល
– សន្លឹកតែមប្រិ៍អនុស្សាវរីយ៍ តម្លៃ ៦.៥០០ រៀល
– ស្រោមបិទតែមប្រឹឈុត តម្លៃ ១០.៥០០ រៀល
– ស្រោមបិទតែមប្រិ៍អនុស្សាវរីយ៍ តម្លៃ ៧.០០០ រៀល
សាធារណៈជនដែលមានចំណង់ចំណូលចិត្តលើការប្រមូលតែមប្រិ៍ប្រៃសណីយ៍ និងតែមប្រិ៍ឈុត សូមអញ្ជើញ មកទំនាក់ទំនងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា សាខាប្រៃសណីយ៍កម្ពុជារាជធានីភ្នំពេញ បឹងព្រលិត ដង្កោ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទឹកល្អក់ បឹងសាឡាង ច្បារអំពៅ អូឡាំពិក រោងចក្រកែវ អ៊ីអនម៉លទន្លេបាសាក់ អ៊ីអនម៉លសែនសុខ និងស៊ីអនម៉លមានជ័យ សាខាប្រៃសណីយ៍កម្ពុជាខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី ឧត្តរមានជ័យ សៀមរាប កំពង់ស្ពឺ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ប៉ៃលិន និងត្បូងឃ្មុំ៕


ប្រភព៖ ក្រសួងព័ត៌មាន