ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរួសរាន់ដាក់ពាក្យ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥នាក់

    BY soknita April 22, 2025
    សូមរួសរាន់ដាក់ពាក្យ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥នាក់

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥នាក់ ចូលបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំពុងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥ (ដប់ប្រាំ) រូប ឱ្យមកបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក.។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស៖

    -បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង លើជំនាញនីតិសាស្ត្រ

    -បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យសុំ)

    -បេក្ខជនត្រូវមានភាពស្មោះត្រង់ សីលធម៌ល្អ និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។

    បញ្ជាក់ដែរថា ត្រូវបានលើកទឹកចិត្តចំពោះបេក្ខជនជាជនជាតិដើមភាគតិច និងបេក្ខជនដែលមាន បទពិសោធន៍ក្នុងវិស័យច្បាប់ ឬការដោះស្រាយវិវាទ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យសុំចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. តាមរយៈ QR CODE ខាងក្រោម ហើយត្រូវយកមកដាក់ដោយផ្ទាល់នៅ អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. មានទីតាំងស្ថិតនៅអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ក្នុងបរិវេណ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

    ប្រភព៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay