ព័ត៌មានជាតិ
ករណីផ្ទុះគ្រា-ប់មីនតោន ខណៈពេលកំពុងភ្ជួរដីចម្ការមួយកន្លែងនៅភូមិអូរជីក ខេត្តឧត្តមានជ័យ
BY soknita
April 23, 2025
(ខេត្តឧត្តមានជ័យ)៖ តាមរយៈការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានករណីផ្ទុះគ្រាប់មីនតោន ខណៈពេលកំពុងភ្ជួរដីចម្ការមួយកន្លែងនៅភូមិអូរជីក ខេត្តឧត្តមានជ័យ។

ក្នុងការបង្ហោះរបស់ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ដែរថា ចំពោះករណីផ្ទុះគ្រាប់មីនតោនក្នុងពេលកំពុងភ្ជួរដីចម្ការនៅចំនុចអូរថ្មក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ រងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕





ប្រភព៖ HENG Ratana