ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច បានចុះសាកសួរ និងនាំសិស្សសាលាចំនួន ០៥នាក់ កំពុងអង្គុយជជែកគ្នាមិនចូលរៀន មកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល

    BY soknita April 24, 2025
    កម្លាំងសមត្ថកិច្ច បានចុះសាកសួរ និងនាំសិស្សសាលាចំនួន ០៥នាក់ កំពុងអង្គុយជជែកគ្នាមិនចូលរៀន មកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានចុះសាកសួរ និងនាំសិស្សសាលាចំនួន ០៥នាក់ កំពុងអង្គុយជជែកគ្នាមិនចូលរៀន មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។

    តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគេចមិនចូលរៀន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល នៃអធិការដ្ឋាននគរបាលបាលកំបូល បានចុះត្រួតពិនិត្យជាក់ស្តែងនៅចំណុចបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ឃើញមានសិស្សសាលាចំនួន ០៥នាក់ កំពុងអង្គុយជជែកគ្នាមិនចូលរៀន ទើបសមត្ថកិច្ចសួរនាំ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។ ក្រោយពីសួរនាំរួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល ដើម្បីឱ្យអាណាព្យាបាលយកទៅអប់រំបន្តនៅផ្ទះ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay