អន្តរជាតិ
កម្មករ ៧នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីមានការដួលរលំឃ្លាំងលក់រថយន្ត Mercedez-Benz មួយនៅប្រទេសចិន
BY autoadmin
May 17, 2019
មនុស្ស ៧នាក់ ក្នុងចំណោម ២៣នាក់ ដែលក្រុមសង្គ្រោះបានយកចេញពីគំនរអគាររលំបាក់បែកមួយ ត្រូវបានប្រកាសថាបានស្លាប់។ យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ ត្រូវបានគេជួយសង្គ្រោះបាន បន្ទាប់ពីដំបូលឃ្លាំងលក់រថយន្តមួយកន្លែងនៅក្រុងសៀងហៃបានដួលរលំ ក្នុងកំឡុងពេលកំពុងជួសជុលឡើងវិញកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០នាទី ព្រឹក នៅឃ្លាំងលក់រថយន្ត Mercedez-Benz 4S ដែលមានទីតាំងនៅផ្លូវ ១៤៨ Zhaohua សង្កាត់ Changning ប្រទេសចិន។

អ្នកពន្លត់អគ្គីភ័យជាង ១៥០នាក់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដោយពួកគេបានជីកកកាយកម្ទេចថ្មដែលបានសង្កត់លើកម្មករដែលជួសជុលឃ្លាំងទាំងនោះ។ ចំនួនពិតប្រាកដនៃមនុស្សដែលជាប់នៅក្នុងគំនរអគារបាក់បែកមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញលោកអ្នកអាចមើលរូបភាពអំឡុងពេលសង្គ្រោះមួយចំនួននៅខាងក្រោមនេះ៖





អត្ថបទ៖ លីដា
ប្រភព៖ shanghai