ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បើកកិច្ចប្រជុំពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ

    BY soknita April 25, 2025
    រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បើកកិច្ចប្រជុំពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បើកកិច្ចប្រជុំពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។

    ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំនេះ ស្ដីពី ការកសាងព្រះពុទ្ធប្បដិមាទ្រង់គង់ ដែលគ្រោងនឹងសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    គួរបញ្ជាក់ផងដែរ ក្រៅពីចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិតេជោហើយ ក៏មានក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយទៀត បន្ទាប់ពីនិមន្ត សម្ដេចសង្ឃរាជ អំ លឹមហេង យាងទតទីតាំងដាក់បដិមាព្រះពុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ៕

    ប្រភព៖ ក្រសួងធម្មការនិងសាសនា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay