ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តំបន់ចំនួន ៣ នៅលើផ្លូវផ្លូវល្បឿនលឿន ដែលមានសេវាកម្មសាកថ្មរថយន្តអគ្គិសនី

    BY soknita April 28, 2025
    តំបន់ចំនួន ៣ នៅលើផ្លូវផ្លូវល្បឿនលឿន ដែលមានសេវាកម្មសាកថ្មរថយន្តអគ្គិសនី

    (ភ្នំពេញ-ក្រុងព្រះសីហនុ) ៖ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តំបន់ចំនួន ៣ នៅលើផ្លូវផ្លូវល្បឿនលឿន មានសេវាកម្មសាកថ្មរថយន្តអគ្គិសនី។

    ក្នុងនោះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា កន្លែងសាកថ្មអគ្គិសនីមាននៅតំបន់សេវាកម្មដូចជា៖

    – តំបន់សេវាកម្មកំពង់ស្ពឺ(គីឡូម៉ែត្រលេខ៦៣)ទិសដៅទាំងសងខាង

    – តំបន់សេវាកម្មកំពង់សីលា(គីឡូម៉ែត្រលេខ១០៩)ទិសដៅក្រុងព្រះសីហនុមកភ្នំពេញ

    – តំបន់សេវាកម្មព្រៃនប់(គីឡូម៉ែត្រលេខ១៥៦)ទិសដៅទាំងសងខាង។ ចំពោះព័ត៌មានសេវាកម្ម និងជំនួយសង្រ្គោះបន្ទាន់ផ្សេងៗ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១៣៩៩/០៩២ ៣៣ ១៣៩៩/០៩៨ ៣៣ ១៣៩៩៕

    រូបតំណាង

    ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

    Share This Post: