ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ហើយនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    BY soknita April 28, 2025
    សម្តេចតេជោ ហ៊ុន សែន ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ហើយនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបានផ្ទះ និងដីចំការ សម្រាប់ផ្ដល់ជូនក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ហើយនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    ក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ រួច នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម សេង ទៀង បានចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដីមួយកន្លែង ដែលមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ម៉ែត្រ និង ចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ចុះពីជើងភ្នំគិរីរម្យ។

    ចំពោះដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចំការដំណាំស្រាប់ ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គម នូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចំការសម្រាប់ក្រុមគ្រួសារកុមារី ស៊ុន ស្រីតី រួចមក ឧកញ្ញា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូន សម្ដេចតេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចំការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ៕

    ប្រភព៖ Samdech Hun Sen of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay