ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ បើកកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥

    BY soknita April 30, 2025
    ក្រសួងអប់រំ បើកកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ  ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសម្រាប់សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥។

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកណ្ដាលទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធកីឡាជាតិទាំង ១៣ ប្រភេទកីឡា នៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

    ក្រោយពីស្ដាប់របាយការណ៍សង្ខេបរបស់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡារួចមក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ កីឡាករ និងកីឡាការនី ស្ថិតក្នុងវ័យកុមារភាព ដូច្នេះមន្ត្រីពាក់ព័ន្ធនានា មេត្តាជួយពន្យល់ ណែនាំដល់កីឡាករ កីឡាការនី អំពីសុវត្ថិភាពក្នុងការប្រកួតដល់ពួកគាត់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រោះប្រធានបទរបស់យើងគឺកីឡាដើម្បីសុខភាពសិក្សា។ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ចង្អុលបង្ហាញបំពេញបន្ថែមនូវចំណុចសំខាន់ៗពាក់ព័ន្ធគណៈកម្មការរៀបចំការប្រកួត តាមផ្នែកនីមួយៗ ដើម្បីជំរុញឱ្យដំណើរការប្រកួតប្រព្រឹត្តិទៅបានរលូន និងទទួលបានជោគជ័យ។

    ជាចុងបញ្ចប់ ឯកឧត្តម ក៏បានស្នើសុំដល់សហព័ន្ធទាំង១៣ ប្រភេទកីឡា តាមដានរាល់ការប្រកួតរបស់កីឡាករ និងកីឡាការនី ដើម្បីពិនិត្យតាមដាន និងជ្រើសរើសរកអ្នកដែលមានទេពកោសល្យកីឡា និងឧបនិស្ស័យកីឡា ដើម្បីបន្តបណ្ដុះបណ្ដាលបច្ចេកទេសជូនពួកគាត់ដើម្បីអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាកីឡាក និងកីឡាការនីកម្រិតខ្ពស់ នាពេលអនាគត៕

    ប្រភព៖ MoEYS Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay