ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ និងក្លឹបសិល្បៈអប្សរា ត្រៀមគម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» អបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នៅខែកញ្ញាខាងមុខនេះ

    BY soknita May 2, 2025
    ក្រសួងទេសចរណ៍ និងក្លឹបសិល្បៈអប្សរា ត្រៀមគម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» អបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នៅខែកញ្ញាខាងមុខនេះ

    (ខេត្តសៀមរាប)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្លឹបសិល្បៈអប្សរា ២៥ដួង ចូលជួបដើម្បីពិភាក្សាលើ គម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» អបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នៅខែកញ្ញាខាងមុខនេះ។

    ចំពោះគម្រោងថត MV របាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» ជាគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។

    ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ប្អូនៗ សមាជិកក្លឹបសិល្បៈអប្សរា ២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមតិផ្តាំផ្តែដល់សមាជិកក្លឹប ត្រូវប្រឹងប្រែងផលិត MV នេះ ឱ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។

    តាមរយៈ MV ដែលនឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏សំបូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay