ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសការងារសរុបជាង ៥៤០០កន្លែង នៅ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនធំៗចំនួន ២០ ចូលរួម នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ខាងមុខនេះ

    BY soknita May 2, 2025
    ឱកាសការងារសរុបជាង ៥៤០០កន្លែង នៅ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនធំៗចំនួន ២០ ចូលរួម នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា ឱកាសការងារសរុបជាង ៥៤០០កន្លែង ជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ២០ នៅក្នុង «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ឆ្នាំ២០២៥ នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយដាក់ពាក្យភ្លាម នឹងសម្ភាសភ្លាម។

    ក្នុងនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដោយនឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃជាប់គ្នា នៅអគារអង្គរវត្ត ស្ថិតនៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។

    ចំពោះយុវជន សិស្ស ឬនិស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឱ្យបានច្រើន ដើម្បីទៅដាក់ពាក្យស្វែងរកការងារដែលខ្លួនពេញចិត្ត និងស្របតាមជំនាញដែលខ្លួនកំពុងសិក្សា ជាពិសេស្វែងយល់អំពីទីផ្សារការងារ និង ចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីៗជាច្រើនផងដែរ។

    ដោយឡែករាល់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ NEA និងតាមរយៈលេខ ១២៩៧ ឬ ១២៨៦ ឬ ០១៧ ៤៦ ៧៤ ២៣ ឬ ០១៧ ៨៧ ១៨ ០៧ និងតេលេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ ០៧៧ ២៣ ២៣ ៧៨ (CoolApp) ក៏ដូចជាគេហទំព័រ https://careerfair.nea.gov.kh
    និងទំព័រ Facebook (neakhmer)៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay