ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ត្រៀមខ្លួនសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែឧសភា ខាងមុខនេះ

    BY soknita May 2, 2025
    កម្ពុជា ត្រៀមខ្លួនសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែឧសភា ខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះ ថា កម្ពុជា ត្រៀមខ្លួនសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយនឹងសហរដ្ឋអាម៉េរិក នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

    កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារនិងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។

    រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕

    ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay