ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យលើស្ថានភាពផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម

    BY soknita May 3, 2025
    រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យលើស្ថានភាពផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម

    (ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យលើស្ថានភាពផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម។

    ក្នុងនៅមានវត្តមាន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារស្ថាបនាផ្លូវជាតិលេខ ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ស្គន់-កំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។គួរបញ្ជាក់ថា កិច្ចប្រជុំបានពិគ្រោះ ពិភាក្សាយ៉ាងល្អិតល្អន់ អំពីការរៀបចំប្រព័ន្ធសុវត្ថិភាព និងសោភ័ណភាពទ្រូងផ្លូវ ការធ្វើសួនចែកទ្រូងផ្លូវ និងការបើកទ្រូងផ្លូវ លើកំណាត់ផ្លូវជាតិលេខ ៧ ស្គន់-កំពង់ចាម នេះ សំដៅធ្វើយ៉ាងណាឱ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។

    ដើមឡើយការបែងចែកទ្រូងផ្លូវ គឺលាបថ្នាំជាគំនូស បទឆ្វេង ឬបទស្ដាំ ប៉ុន្តែការធ្វើបែបនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។ ដូច្នេះហើយទើបមានការកែប្រែធ្វើជាសួនចែកទ្រូងផ្លូវវិញ ដោយមានបើកទ្រូងផ្លូវ ក្នុងកម្រិតណាមួយដើម្បីឱ្យចរាចរណ៍រលូន បញ្ជៀសការគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការធ្វើចរាចរណ៍នេះ។ ដោយឡែកការធ្វើសួនចែកទ្រូងផ្លូវ គឺមិនមានការឆ្លងកាត់ ប្រសិនបើចង់ឆ្លងកាត់លុះត្រាដល់កន្លែងបើកទ្រូងផ្លូវ ដែលចំណុចនេះធ្វើឱ្យមានសុវត្ថិភាពខ្ពស់ ទន្ទឹមនឹងនេះក៏អាចបង្កើនសោភ័ណភាព បរិស្ថានបៃតង ដោយការដាំដើមឈើ ឬដាំផ្កាជាដើម៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay