ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនក្មេងទំនើង ២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
BY Nisaiy KN
May 4, 2025
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវព្រៈមុនីវង្ស កែងផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ខណៈនោះកម្លាំងល្បាតបានធ្វើការបង្ក្រាបឃាត់ខ្លួនបានភ្លាម។
បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង៕





អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ