លោកស្រី ដេត ម៉ារីណា ដាក់សម្ពោធផលិតផលថ្មី និងស្វាគមន៍តារាសម្តែង ហេង បូនីកា ក្លាយជាទូតសុច្ឆន្ទៈផ្លូវការដំបូងរបស់ COSCHANGE កក្រើកផ្សារទំនើប AEON Mall Sen Sok
(ភ្នំពេញ)៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ COSBEAUTEACH CO., LTD ដែលមានលោកស្រី ដេត ម៉ារីណា ជាអគ្គនាយិកា បានសម្ពោធផលិតផលថ្មីមួយទៀតគឺ COSCHANGE និងបានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែកបែប Squid Game នៅកណ្ដាលផ្សារទំនើបអ៉ីអន សែនសុខ (AEON Mall Sen Sok City) និងមានការចុះកិច្ចព្រមព្រៀងប្រកាសស្វាគមន៍តារាសម្តែង ហេង បូនីកា ក្លាយជាទូតសុច្ឆន្ទៈដំបូងរបស់ COSCHANGE ជាផ្លូវការ និងត្រៀមខ្លួននាំយកអ្វីដែលថ្មីៗជូនអតិថិជន។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះធ្វើឡើងក្រោមវត្តមាន លោកស្រី ដេត ម៉ារីណា អគ្គនាយិកា COSBEAUTEACH CO., LTD ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។
ក្នុងពិធីសម្ពោធយ៉ាងអធិកអធម លោកស្រី ដេត ម៉ារីណា ជាអគ្គនាយិកាក្រុមហ៊ុន COSBEAUTEACH CO., LTD បានថ្លែងពីអារម្មណ៍រំភើប និងលើកឡើងថាព្រឹត្តិការណ៍សម្ពោធនេះគឺលើសពីការណែនាំអំពីផលិតផលថ្មី ពោលគឺផ្តល់ភាពអស្ចារ្យ និងបទពិសោធន៍ថ្មីជូនអតិថិជន។ ជាពិសេសផលិតផល COSCHANGE មានភាពលេចធ្លោ មានគុណភាព ការរចនាផលិតផលប្រកបដោយភាពច្នៃប្រឌិតឃើញហើយគួរឱ្យចង់ប្រើតែម្តង។

ជាពិសេសក្នុងការបង្ហាញផលិតផលថ្មី COSBEAUTEACH មានគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន ដោយផ្តល់ជូននូវភាពសប្បាយរីករាយ ភាពស្រស់ស្អាត និងការច្នៃប្រឌិតទាំងអស់នៅក្នុងពេលតែមួយ។
ក្នុងនោះមានការចាប់រង្វាន់ជាង ១០០០រង្វាន់ដែលត្រូវបានផ្តល់ឱ្យដោយ COSCHANGE, ឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ៨៨៨ដុល្លារ ហើយប្រូម៉ូសិនពិសេសលើផលិតផលជាច្រើនមុខ និងសកម្មភាពសប្បាយៗដើម្បីឈ្នះរង្វាន់ជាច្រើនដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមតាមដានបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ Coschange និង 18May ៕












