ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រទេសថៃ រកឃើញជំងឺអង់ត្រាក់ចំនួន ២ករណី ក្នុងនោះម្នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងសម្រាកព្យាបាល ក្រោយបរិភោគសាច់គោឆៅមានបាក់តេរី

    BY soknita May 5, 2025
    ប្រទេសថៃ រកឃើញជំងឺអង់ត្រាក់ចំនួន ២ករណី ក្នុងនោះម្នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងសម្រាកព្យាបាល ក្រោយបរិភោគសាច់គោឆៅមានបាក់តេរី

    (ប្រទេសថៃ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសថៃ បានរកឃើញជំងឺអង់ត្រាក់ចំនួន ២ករណី មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់កំពុងសម្រាកព្យាបាល ក្រោយបរិភោគសាច់គោឆៅមានបាក់តេរី។

    ក្នុងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ខេត្តមុដាហាន នៃប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ២ ករណីលើមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។

    ចំពោះមូលហេតុ ដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះមានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។ ជំងឺ Anthrax (ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម ។ ជំងឺបង្កឡើងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay