ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតផលរបស់កម្ពុជាជាច្រើនមុខបានដាក់តាំងបង្ហាញ និងលក់ នៅសណ្ឋាគារមួយក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    BY soknita May 7, 2025
    ផលិតផលរបស់កម្ពុជាជាច្រើនមុខបានដាក់តាំងបង្ហាញ និងលក់ នៅសណ្ឋាគារមួយក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    (ប្រទេសឥណ្ឌូនេស៊ី) ៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ផលិតផលដ៏មានសក្តានុពលរបស់កម្ពុជាជាច្រើនមុខបានដាក់តាំងបង្ហាញ និងលក់ នៅសណ្ឋាគារ Westin ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

    លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានចូលរួមជាមួយមន្រ្តីស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន រៀបចំស្តង់ពិព័រណ៍តាំងបង្ហាញ និងលក់ផលិតផលកម្ពុជានៅក្នុងពិព័រណ៍អាស៊ាន-ឥណ្ឌា ដែលសហការរៀបចំដោយស្ថានបេសកកម្មឥណ្ឌាប្រចាំអាស៊ាន ស្ថានទូតឥណ្ឌាប្រចាំទីក្រុងហ្សាការតា និងក្រុមហ៊ុន Indonesians។

    ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានបេសកកម្មកម្ពុជា បានដាក់តាំងបង្ហាញ និងលក់ផលិតផលសក្តានុពលកម្ពុជាមួយចំនួន រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ចេក ម្នាស់ អំបិលកំពត ក្រម៉ាខ្មែរ និងសៀវភៅផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាសៀវភៅកេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៍សម្បូររបែបរបស់កម្ពុជា ទេសចរណ៍ ស្នាដៃម្ហូបខ្មែរ ជាដើម។

    ជាមួយគ្នានេះដែរ ស្ថានបេសកកម្មកម្ពុជា បានផ្តល់ជូននូវគ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ និងផលិតផលខ្មែរដទៃទៀត ជូនភ្ញៀវដែលបានចូលរួម ដើម្បីភ្លក់រសជាតិ និងបង្ហាញពីគុណភាព ក៏ដូចផ្សព្វផ្សាយអំពីផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិផងដែរ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay