ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. ចង់ស្នើប័ណ្ណថ្មី ក្នុងការប្រើប្រាស់ឡើងវិញ តម្រូវឱ្យភ្ជាប់ឯកសាមួយនេះប៉ុណ្ណោះ

    BY soknita May 7, 2025
    អ្នកបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. ចង់ស្នើប័ណ្ណថ្មី ក្នុងការប្រើប្រាស់ឡើងវិញ តម្រូវឱ្យភ្ជាប់ឯកសាមួយនេះប៉ុណ្ណោះ

    (រាជធានីភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ សម្រាប់សមាជិក ប.ស.ស. ដែលបានបាត់ ឬខូចប័ណ្ណ ចង់ស្នើប័ណ្ណថ្មី ក្នុងការប្រើប្រាស់ឡើងវិញ តម្រូវឱ្យភ្ជាប់ឯកសាតែមួយនេះប៉ុណ្ណោះ។

    នៅពេលលោកអ្នកបាត់ ឬខូចប័ណ្ណសមាជិក ប.ស.ស. ជាដំបូងត្រូវជូនដំណឹងទៅកាន់ស្នាក់ការ ឬសាខា ប.ស.ស. ណាមួយដែលនៅជិតបំផុត ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មីប្រើប្រាស់ឡើងវិញ។ ចំពោះការស្នើសុំបោះពុម្ពប័ណ្ណថ្មីឡើងវិញនេះ តម្រូវឱ្យភ្ជាប់ឯកសាមួយចំនួនតែមួយនោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម មកកាន់ស្នាក់ការ ឬសាខា ប.ស.ស. ណាមួយដែលនៅជិតលោកអ្នកបាន។

    ដោយឡែក ការស្នើសុំបោះពុម្ពប័ណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥ ០០០រៀល។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay