បច្ចេកវិទ្យា

ទំនងណាស់! ឧបករណ៍នេះ ជួយឲ្យអ្នកមានអារម្មណ៍ថាដូចឈរនៅភពព្រះច័ន្ទអញ្ចឹង លោតបានខ្ពស់ និងឆ្ងាយជាងមនុស្សធម្មតា (មានវីដេអូ)

BY
Khmernote Media
March 17, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន បានបង្កើតឧបករណ៍មួយដែលអាចជួយដល់សមត្ថភាពនៃការលោតរបស់អ្នក និងប្រឆាំងទៅនឹងទំនាញផែនដីបាន។ ដោយឡែក ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយសិស្សនៃសាកលវិទ្យាល័យទីក្រុង Tokyo។

ទាក់ទងទៅនឹងគ្រឿងដែលបំពាក់ក្នុងឧបករណ៍នេះ គឺមានភ្ជាប់មកជាមួយនឹងម៉ូទ័រ ដែលមានកម្លាំងរុញច្រានចុះក្រោមគ្រប់គ្រាន់អាចជួយឲ្យអ្នកប្រើប្រាស់លោតបានខ្ពស់ជាង និងឆ្ងាយជាងមនុស្សធម្មតា។ អាចនិយាយបានថា ពាក់ឧបករណ៍នេះទៅគឺដូចគ្នានឹងរស់នៅលើភពព្រះច័ន្ទអញ្ចឹង។

គួរបញ្ជាក់ផងដែរថា យោងតាមអ្នកផលិត ឧបករណ៍នេះអាចជំនួសឲ្យកៅអីជនពិការបាន។ លើសពីនេះទៅទៀត វាក៏អាចជួយឲ្យអ្នកប្រើប្រាស់លោតរំលងផ្លូវ រឺពាក់លោតលេងសប្បាយៗក៏បានដែរ។

Fu

ប្រភព៖ cnbc

Share This Post: