ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ ២០២៥ ចំនួន ២រូប
(ខេត្តព្រៃវែង)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ ២០២៥ ចំនួន ២រូប។

នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិតវិជ្ជា ឆ្នាំ ២០២៥ ចំនួន២រូប នៃខេត្តព្រៃវែង។
ចំពោះសិស្សពូកែទាំង ២រូប មានឈ្មោះ ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសទូទាំងប្រទេស និង ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាសទូទាំងប្រទេស៕







ប្រភព៖ ក្រសួងមហាផ្ទៃ