ខ្មែរណូត

ស្វែងរក

  • PR

    គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ឡេង បញ្ចពណ៌ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

    BY Liny01 May 12, 2025
    គោរពស្រឡាញ់អ្នកម្ដាយទូទាំងប្រទេស! ក្នុងថ្ងៃ «ទិវាគុណអ្នកម្ដាយ» លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ឡេង  បញ្ចពណ៌ជួបសំណេះសំណាលសួរសុខទុក្ខដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល

    នៅក្នុងឱកាសទិវាគុណអ្នកម្ដាយ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តជូនដល់ជីដូនចាស់ជរា ដែលស្នាក់អាស្រ័យនៅក្នុងមណ្ឌល។

    តាមរយៈវីដេអូខ្លីដែលបានបង្ហោះកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅលើផេកផ្លូវការរបស់ «យុវជនបូជាការពារយុត្ដិធម៌» បានបង្ហាញឱ្យឃើញពីភាពស្និតស្នាល គោរពស្រឡាញ់ បង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយពីសំណាក់លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ រួមជាមួយនឹងក្រុមការងារ ជូនដល់ដូនចាស់ទាំងអស់នៅក្នុងមណ្ឌល ដោយលោកឧកញ៉ាបានរៀបចំធ្វើម្ហូប ដួសដាក់ចាន និងលើកជូនដូនចាស់ពិសារគ្រប់ៗគ្នា។

    កាយវិការដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចាតនា ជាមួយការដឹងគុណ និងក្ដីស្រឡាញ់ចំពោះពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប។

    ជាមួយនឹងភាពកក់ក្ដៅពោរពេញដោយអត្ថន័យកាត់ថ្លៃពុំបាននេះ លោកយាយទាំងអស់បានជូនពរលោកឧកញ៉ា និងលោកជំទាវឧកញ៉ា រួមជាមួយនឹងក្រុមការងារទាំងអស់ ទទួលបានសេចក្ដីសុខ រកស៊ីកាន់តែមានបាន និងមានសុភមង្គលជានិច្ចនៅក្នុងក្រុមគ្រួសារ។

    សូមជម្រាបជូនថា នេះមិនមែនជាលើកទី១នោះទេសម្រាប់លោកឧកញ៉ា ក៏ដូចជាក្រុមការងារ«យុវជនបូជាការពារយុត្ដិធម៌» ដែលបានចែករំលែកក្ដីស្រឡាញ់ជូនដល់ចាស់ជរាទាំងនៅក្នុងមណ្ឌល ឬក្រៅមណ្ឌល ទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលមានជីវភាពខ្វះខាត ក្រីក្រលំបាក គឺលោកឧកញ៉ា និងលោកជំទាវឧកញ៉ា តែងតែជួយជានិច្ច៕

    Share This Post: