ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុរេនបែកអន្លូង ខេត្តកំពង់ចាម នឹងចាប់ផ្ដើមប្រមូលផល សម្រាប់រដូវកាលឆ្នាំ ២០២៥ នាពេលខាងមុខនេះ

    BY soknita May 12, 2025
    ទុរេនបែកអន្លូង ខេត្តកំពង់ចាម នឹងចាប់ផ្ដើមប្រមូលផល សម្រាប់រដូវកាលឆ្នាំ ២០២៥ នាពេលខាងមុខនេះ

    (ខេត្តកំពង់ចាម)៖ សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់ បានឱ្យដឹងថា ទុរេនបែកអន្លូង ខេត្តកំពង់ចាម នឹងចាប់ផ្ដើមបើកប្រមូលផល សម្រាប់រដូវកាលឆ្នាំ ២០២៥ នាពេលខាងមុខនេះ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់ ដោយសង្កេតឃើញថារដូវការប្រមូលផលទុរេននៅតំបន់បែកអន្លូងនៃឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ខេត្ត ខេត្តកំពង់ចាមកាន់តែខិតជិតមកដល់ជាផ្លូវការនិងចម្ការមួយចំនួនក៏អាចចាប់ផ្តើមកាត់ប្រមូលផលបានខ្លះៗជាបណ្តើរៗ សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ បានធ្វើការជូនដំណឹងដល់អាជីវករបោះដុំ លក់រាយ និងបងប្អូន និយមហូបទុរេនបែកអន្លូង អោយបានជ្រាបថាការចាប់ផ្តើមបើករដូវកាលប្រមូលផលសម្រាប់ឆ្នាំ ២០២៥ នេះ និង ចាប់ផ្តើមបើកបណ្តើរៗពីថ្ងៃជូនដំណឹងនេះតទៅ ហើយសហគមន៍ផ្ទាល់និងមានកម្មវិធីបើករដូវកាលប្រមូលផល ២០២៥ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ។

    សហគមន៍នៅតែសង្កត់ធ្ងន់ថាអាជីវករបោះដុំលក់រាយនិងអ្នកនិយមហូបទុរេនត្រូវនៅបន្តស្វែងយល់និង ដឹងពីប្រភពទុរេនអោយបានច្បាស់លាស់ដើម្បីសម្រេចចិត្តទិញលក់និងដើម្បីរក្សាសុខមាលភាពរបស់ខ្លួនឯងផ្ទាល់៕

    ប្រភព៖ សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់

    Share This Post:
    MPO4D jitutoto mpo4d Mpoplay