ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំប្រជាពលរដ្ឋ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង

    BY SOMATEY May 13, 2025
    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំប្រជាពលរដ្ឋ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង

    តាមការចុះផ្សាយពីផេកផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២៥ នេះ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រះស្ដេច នាពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រ ស្ថិតនៅភូមិព្រីង ឃុំក្រាំងស្វាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឆ្លៀតណែនាំប្រជាពលរដ្ឋ ចូលរួមអប់រំកូនចៅរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង។

    នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអប់រំកូនចៅរបស់ខ្លួនកុំឱ្យក្លាយជាក្មេងទំនើង ដោយពុំអាចចាត់ទុកការងារករណីនេះថា ជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ និងកងកម្លាំងនគរបាលនោះឡើយ ពោល គឺមានពលរដ្ឋចូលរួមទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបអាចកាត់បន្ថយ និងទប់ស្កាត់កុំឱ្យមានក្មេងទំនើងនៅតាមមូលដ្ឋានបាន។

    ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតបានលើកទឹកចិត្តដល់ក្រុមប្រជាការពារ ដែលជាអ្នកចូលរួមជួយកិច្ចការមូលដ្ឋានបានច្រើនជាមួយអាជ្ញាធរ ក៏ដូចជាកងកម្លាំង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព ជួយគាំទ្រជ្រោមជ្រែងកូនចៅឱ្យទទួលបានការអប់រំឱ្យចប់ចុងចប់ដើម ក្នុងនោះសម្រាប់សិស្សថ្នាក់ទី១២ មិនថាស្រុកព្រះស្ដេច និងខេត្តព្រៃវែងទាំងមូលនោះទេ គឺឯកឧត្តមអភិសន្តិបណ្ឌិត ត្រៀមផ្តល់ការលើកទឹកចិត្តម៉ូតូមួយគ្រឿងសម្រាប់សិស្សជាប់និទ្ទេសA។

    ប្រភព៖ សម្តេចក្រឡាហោម ស ខេង

    Share This Post: