គិតត្រឹមថ្ងៃទី ១៣ ខែ ឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ
យោងតាម ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងគម្រោងការដ្ឋានបុកជញ្ជាំងបេតុង (សុីផាយ) កំណាត់ប្រឡាយលូប្រាំ ជម្រៅ១២ម៉ែត្រហូរមកស្ថានីយ៌បូម លូ៥ សង្កាត់ស្ទឹងមានជ័យ៣ មានប្រវែងជាង២៧០ម៉ែត្រ (សម្រេចបាន១០០%) ។

ដោយបានគោលការណ៍ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងប្រឡាយលូប្រាំ មកស្ថានីយ៌បូមលូ៥ និងដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ណភាព តំបន់មូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ភូមិដំណាក់ធំ៥ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ តំបន់ឌួងងៀប ១និង២ ជាពិសេសប្រឡាយលូប្រាំ នៃរាជធានីភ្នំពេញ ។
គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ ជម្រៅបុកជញ្ជាំងបេតុង (សុីផាយ) ១២ម៉ែត្រ ទទឹងប្រឡាយ២០ម៉ែត្រ ការដ្ឋានមកទល់ពេលនេះ (សម្រេចបាន១០០%)ហើយ ។ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សង្តាត់ ក្រុមហ៊ុន Phnom Penh Precast Plants សូមអរគុណដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរស់នៅអមសងខាងប្រឡាយកន្លងមក ដែលបានយោគយល់ពេលការដ្ឋាន ដំណើការ ហើយរំខាន់ដោយសម្លេងពេលបុក សុីផាយ និងដើម្បីសោភ័ណភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជុំវិញនៃរាជធានីភ្នំពេញយើង ៕



