គ្រប់គ្នាអាណិតខ្លោចចិត្ត ក្រោយឃើញសភាពលោក ឡុង វិរៈយុទ្ធ ឬ នាយភូ ធ្លាប់ជាតារាសម្តែងស្រស់សង្ហា ក្លាយជាអ្នករត់តុបាក់សម្រស់ មើលសឹងមិនស្គាល់
- BY
- SOMATEY
- May 14, 2025
ថ្មីៗនេះ បើតាមគណនីរបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកដែលនាំអោយហ្វេនៗ ក៏ដូចជាបណ្ដាអ្នកនិយមលេងអ៊ីនធើណិត មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលដឹងថា នាយភូ ដែលជាតារាសម្តែងប្រុសល្បីឈ្មោះ និងស្រស់សង្ហា កំឡុងឆ្នាំ២០០០ ពេលនេះធ្លាក់ខ្លួនមើលសឹងមិនស្គាល់។

ជឿជាក់ថា មនុស្សជាច្រើនពិតជាបានស្គាល់រួចមកហើយ អំពីតារាសម្តែងប្រុស ឡុង វីរយុទ្ធ ដែលជាតារាសម្តែងឆ្នើមម្នាក់ក្នុងវិស័យភាពយន្តខ្មែរ ដែលរូបលោកមានទាំងសមត្ថភាព និងរូបសម្រស់។ តារាប្រុសរូបនេះធ្លាប់បានចូលរួមសម្តែងក្នុងរឿងជាច្រើនរួចមកហើយ ដែលមិនថាលោកដើរតួជា តួឯកដែលមានចរិតកាច ស្លូត ឆ្កួត ឬជាតួរងនោះទេ រូបលោកអាចសម្តែងបានទាំងអស់ ជាហេតុធ្វើឱ្យរូបលោកមានហ្វេនៗ ស្រលាញ់ចូលចិត្តច្រើន។
យ៉ាងណាមិញ ក្រោយពេលដែលលោកឡុង វីរយុទ្ធ បានបាត់មុខពីឆាកសម្តែងអស់ជាយូរឆ្នាំមកហើយនោះ លោកក៏នៅតែទទួលបានការនឹករលឹកពីសំណាក់អ្នកគាំទ្រជានិច្ច ។ ស្រប់គ្នានេះ លោកអ៊ឹម ជីវ៉ា ក៏បានជួបតារាប្រុសរូបនេះចៃដន្យ នៅពេលដែលតារាប្រុសរូបនោះកំពុងធ្វើការជាអ្នករត់តុ នៅហាងមួយកន្លែង ក្នុងសភាពដែលលោកប្រែប្រួស ៣៦០ដឺក្រេ មើលសឹងមិនស្គាល់។
ក្រោយពេលដែល រូបភាពបច្ចុប្បន្នរបស់លោក ឡុង វីរយុទ្ធ ឬនាយភូ តួឯកប្រុស ក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” កាលពីអំឡុងឆ្នាំ២០០០ បានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម វាបានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង ដោយម្នាក់ៗបានសម្តែងក្តីអានិតអាសូរ ដែលតារាសម្តែងដ៏មានសមត្ថភាពម្នាក់ប្រែក្លាយជាធ្លាក់ខ្លួនបែបនេះ ហើយគ្រប់គ្នាក៏សង្ឃឹមថា លោកនឹងប្រសើរឡើង និងចង់ឃើញតារាប្រុសរូបនេះបង្ហាញខ្លួនក្នុងសិល្បៈវិញផងដែរ។





- Share This Post:






