SOMATEY
  • ព័ត៌មានជាតិ

    ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើថៃសម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពីរ បានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ២០០១។ ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្ដីពី ភាគីថៃ គ្រោងនឹងលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១(MoU 2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនសមុទ្រកម្ពុជា ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន

    May 2, 2026
  • ព័ត៌មានជាតិ

    ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។ ពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោង​សហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ

    April 30, 2026
  • ព័ត៌មានជាតិ

    តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃនេះបានបង្ហាញថា ទស្សនកិច្ចការងារនៅសភានៃព្រះរាជាណាចក្រអេស្ប៉ាញ ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាកម្ពុជា និង អេស្ប៉ាញ បានបេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសខួបលើកទី៧៥ នៃទំនាក់ទំនងការទូត។ ភាគីទាំងពីរជំរុញការផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម ការអនុវត្តច្បាប់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ (AIPA, អន្តរសភាអឺរ៉ុប និង ISC)។ ចំពោះសេដ្ឋកិច្ច និងសង្គម៖ បន្តពិភាក្សាលើវិស័យសក្តានុពល រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពលស្អាត វប្បធម៌ និងទេសចរណ៍។

    April 30, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ នៅមន្ទីពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ បានដាក់អោយប្រើប្រាស់ជាផ្លូវការម៉ាស៊ីនវះកាត់បាត លលាដ៍ខួរក្បាល សម្រាប់ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គឌួង និងមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសជាច្រើនរូបផ្សេងទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង ប្រធានមន្ទីពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យបានដាក់អោយប្រើប្រាស់មានដូចជា អឹមរ៉ៃ ១.៥ តេស្លា ម៉ាស៊ីនCT-scan 160slice។​ឯកឧត្តមសាស្រ្តាចារ្យរងបានបន្តថា រូបភាពវេជ្ជសាស្រ្តាគឺមានច្រើន ដែលសព្វថ្ងៃមន្ទីរពេទ្យបានដាក់ដំណើរចំនួន៣រួចមកហើយ និងដាក់បន្ថែម១ទៀត ដូច្នេះយើងមានចំនូន៤ ប៉ុន្តែម៉ាស៊ីនថ្ងៃនេះមានទំហំធំ រហូតដល់ ១៦០

    April 30, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារសួរព្រះរាជសុខទុក្ខ និងថ្វាយព្រះពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    April 30, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាមពាក្យក្រសួងការពារជាតិ។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។

    April 29, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦–លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹង ត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នា សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យើងទទួលបានលិខិតស្នើសុំជួយសហការពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍

    April 29, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី

    April 29, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការរបស់កម្មករនិយោជិត តាមរយៈការពង្រឹង និងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃរបបសន្តិសុខសង្គមជាបន្តបន្ទាប់។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា

    April 28, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្ហាញពីជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាប្តេជ្ញាប្រឆាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។​ ប្រភព ក្រសួអព័ត៍មាន

    April 28, 2026