SOMATEY
  • ព័ត៌មានជាតិ

    (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨% ដែលលឿនជាងផែនការ៦%។ វឌ្ឍនភាពគម្រោងសម្រេចបានរួមមាន៖ ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨% ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម ធ្នឹម T

    April 22, 2026
  • ព័ត៌មានជាតិ

    ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsជាបន្តបន្ទាប់ ។ យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំងដែលបានត្រួតពិនិត្យសរុប ១៧កន្លែង។ កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន: ទីតាំងទី១៖ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ

    April 22, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណី online scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។ ការក្រើនរំលឹករបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ

    April 21, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» ដែលគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០២៩ខាងមុខ។ ឯកឧត្តម កែវ រតនៈ បានបង្ហាញពីលក្ខណៈពិសេសនៃដំណើរការផលិតនិងស្តុកថាមពលអគ្គិសនី ដែលដំណើរការដោយទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលប្រៀបដូចជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជា មានប្រភពថាមពលបៃតងចំនួន៦៣.២% នៃថាមពលជាតិសរុប ហើយប្រភពថាមពលចម្បងគឺ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ ជាការកត់សម្គាល់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ មានអនុភាព ១,០០០មេហ្គាវ៉ាត់

    April 21, 2026
  • ព័ត៌មានជាតិ

    ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

    April 21, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះ កម្ពុជាបានបន្តបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពលរបស់ខ្លួនជា «គោលដៅទេសចរណ៍សុវត្ថិភាព និងជាទឹកដីដ៏សែនមនោរម្យ» សម្រាប់ភ្ញៀវទេសចរទូទាំងសកលលោក បន្ទាប់ពីនាវាទេសចរណ៍ខ្នាតយក្សឈ្មោះ PIANO LAND បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយរលូន និងសុវត្ថិភាព។ អនុវត្តតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញចុះពីលើនាវា ដើម្បីមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តតំបន់ឆ្នែរមួយនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ PIANO LAND ដែលមានសញ្ជាតិ BERMUDA មួយនេះ បាននាំយកភ្ញៀវទេសចរសរុបចំនួន ៩៩៦នាក់ (មកពី

    April 13, 2026
  • PR

    ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកអ្នកអាចទូទាត់ និងផ្ទេរប្រាក់បានយ៉ាងងាយស្រួល រហ័ស សុវត្ថិភាព បានគ្រប់ទីកន្លែង ដោយគ្រាន់តែប្រើប្រាស់ Chip Mong Bank App នៅក្នុងទូរស័ព្ធដៃ។ Chip Mong Bank App ផ្តល់ជូនការទូទាត់តាម KHQR ដែលអាចអនុញ្ញាតឲ្យអតិថិជន Scan បង់ប្រាក់បានយ៉ាងងាយស្រួលនិងរហ័ស នៅគ្រប់ទីកន្លែង ទាំងហាងអាហារ ហាងលក់ទំនិញ និងកន្លែងកម្សាន្តនានាទូទាំងប្រទេស។ ការស្គេនតាម KHQR មិនត្រឹមតែធ្វើឲ្យការចំណាយកាន់តែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់ប្រាក់ផងដែរ។ អបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពី ធនាគារ ជីប ម៉ុង

    April 13, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបាន ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប

    April 13, 2026
  • PR

    (ភ្នំពេញ)៖ ខណៈពេលដែលប្រជាជនខ្មែរគ្រប់រូប កំពុងមមាញឹកនឹងការតុបតែង និងរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំពិធីជួបសំណះសំណាល ពិសាអាហារជាមួយពុកម៉ែបងប្អូន ដែលជាបុគ្គលិកអនាម័យបរិស្ថានជាច្រើននាក់ នៅរោងចក្រស្តង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរិជីស។ ប្រៀបបាននឹងពេលវេលាជួបជុំនៃគ្រួសារធំមួយ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នាំពុកម៉ែបងប្អូនអ្នកសម្អាតទីក្រុងទាំងអស់ បានសប្បាយជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជារាំលេងកំសាន្តជាដើម ដែលបង្ហាញពីការគោរពឱ្យតម្លៃលើការខិតខំបំពេញតួនាទី ធ្វើយ៉ាងណាឱ្យទីក្រុងស្អាត មានបរិស្ថានល្អ ក្រោមស្នាដៃរបស់បុគ្គលិកអនាម័យបរិស្ថានគ្រប់រូប។ ចំពេលបរិយាកាសបងប្អូនខ្មែរកំពុងសប្បាយរីករាយផងនោះ ខ្មែរ ប៊ែវើរីជីស ក៏បានអបអរសាទរសមិទ្ធផលថ្មីរបស់ខ្លួន ដោយទទួលបានវិញ្ញាបនបត្រ

    April 13, 2026
  • ព័ត៌មានជាតិ

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ ​ សម្ដេច ក៏បានផ្ញើក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​ ដែលកំពុងនៅបន្តឈរជើងប្រចាំការគ្រប់ទីតាំង​ ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង​ រួមទាំងបងប្អូន​ អ៊ំពូមីង​ តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន​ សូមសមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសើរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ៕ ប្រភព ក្រសួងព័ត៍មាន

    April 13, 2026