- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានលើកឡើងថា ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តន៍បន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក
February 13, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល នៅទីស្តីការក្រសួងមហាផ្ទៃតួកគីយ៉េ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រភព ក្រសួងព័ត៍មាន
February 13, 2026 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព
February 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យប្រេស៊ីលជួយលើកកម្ពស់វិស័យកសិកម្មដែលមានគុណភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមជូនកសិករកម្ពុជា ដើម្បីជួយលើកស្ទួយជីវភាពកសិករ និងសេដ្ឋកិច្ច។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេសុីល ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់
February 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម ជា ចន័្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ីប (Cyprus )បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Michael Damianos រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋស៊ីប ដើម្បីលើកកម្ពស់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថាមពល ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ក្នុងជំនួបពិភាក្សានេះ បានធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនីកូស៊ីយ៉ា
February 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ឧទ្យានជាតិនេះស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចេញផ្សាយដោយក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ
February 12, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ហើយដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួសឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ថ្លែងក្នុងការធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ
February 11, 2026 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី និងការចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ
February 11, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ។ ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ។ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួមការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅនៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
February 11, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារនិងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកថ្លែងថា៖ «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ»។ ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត
February 11, 2026









