- SOMATEY
- PR
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាពហុពាណិជ្ជកម្មដ៏រឹងមាំក្រោមក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតនៅតំបន់ផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមានផ្ទៃដីប្រមាណ ១៩០ ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់។ ពិធីបញ្ចុះបឋមសិលានេះ ត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង
March 26, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។ ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូក
March 26, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យចំនួន០៤ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី
March 26, 2026 - ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌បានដាក់ចេញនូវការ អនុវត្តការងារនាឆ្នាំកន្លងមក ដើម្បីកំណត់បញ្ហាប្រឈម ដែលបាននឹងកំពុងបន្តអត្ថិភាពជាធរមាននៅក្នុងវិស័យយុត្តិធម៌ក្នុងឆ្នាំ២០២៦ និងជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារជាអាទិភាព ក្នុងការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នៅកម្ពុជា។ ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ឱ្យដឹងពីការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាអាទិភាពដ៏ សំខាន់មួយក្នុងការពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការធានារក្សាស្ថិរភាពសង្គម សន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈ ការលើកកម្ពស់យុត្តិធម៌ក្នុងសង្គមជាតិ ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីនេះក្រសួងក៏បានកំពុងបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ
March 25, 2026 - ព័ត៌មានជាតិ
ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ នៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់សម្រាប់ផ្សារភ្ជាប់វិស័យភាពយន្តកម្ពុជា ជាមួយសហគមន៍ភាពយន្តអន្តរជាតិហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃនៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។ អញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពឱនាកាសនោះ មានវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
March 25, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។ ការចុះកិច្ចព្រមព្រៀងនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ
March 25, 2026 - ព័ត៌មានជាតិ
ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង។ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០ នាក់
March 24, 2026 - ព័ត៌មានជាតិ
រយៈពេល២ឆ្នាំមកនេះគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ឬ Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលសេឡង់(New Zealand) បានយកចិត្តទុកដាក់ទៅលើការងារស្ដារប្រឡាយទឹកបុរាណចំនួន២ខ្សែ មានប្រវែង សរុប៤.៣៩០ម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកែវ ស្រុកពួក។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២៦ នេះថាប្រឡាយទឹកបុរាណទាំងពីរខ្សែនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែកក្នុងការងារអភិរក្សប្រឡាយទឹកបុរាណ ទេសភាពវប្បធម៌ និងជាប្រព័ន្ធរំដោះទឹកជំនន់ចេញពីតំបន់អង្គរ និងក្រុងសៀមរាប ព្រមទាំងជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋផង។ ប្រឡាយ២ខ្សែនេះ ក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋក្នុងឃុំ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ផលនេសាទ ព្រមទាំងធ្វើជាផ្លូវដីតាមខ្នងទំនប់សងខាងប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ
March 24, 2026 - PR
ភ្នំពេញ៖ ដើម្បីបន្តផ្តល់បទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន ធនាគារ ជីប ម៉ុង បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៅលើ Chip Mong Bank App ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការសំខាន់ៗបាន ទោះបីជាទូរស័ព្ទ អស់លុយអ៊ីនធឺណិតក៏ដោយ។ ជាមួយនឹងមុខងារថ្មីនេះ អតិថិជនអាចស្កេនទូទាត់ប្រាក់ (Scan to Pay) ឬបញ្ចូលកាតទូរស័ព្ទបានយ៉ាងងាយស្រួល និងរហ័ស ដោយមិនបាច់បារម្ភពីការអស់ទិន្នន័យ Internet ឬស្ថិតនៅតំបន់ដែលសេវាអ៊ីនធឺណិតមិនមានស្ថិរភាព។ ការអភិវឌ្ឍន៍នេះគឺជាជំហានថ្មីមួយក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថល ដែលធ្វើ ឲ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនកាន់តែមានភាពរលូន និងងាយស្រួលប្រើប្រាស់បាននៅគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ ធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្ត
March 24, 2026 - ព័ត៌មានជាតិ
នៅក្នុងបរិបទតម្លៃប្រេងឥន្ធៈឡើងថ្លៃ អាចក្លាយទៅជាកត្តាជំរុញបន្ថែមអោយមានកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ នៅមុនពេលផ្ទុះការវាយប្រហារនៅប្រទេសអ៉ីរ៉ង់ ប្រេងឥន្ធៈនៅកម្ពុជាមានតម្លៃ៣៨៥០រៀលឬ០,៩៦ដុល្លារក្នុង១លីត្រ ប៉ុន្តែចាប់ពីថ្ងៃទី១០មីនា២០២៦មកបានឡើងដល់៥២០០រៀល ហើយបច្ចុប្បន្នមានតម្លៃ៥៤០០រៀលឬ១,៣៥ដុល្លារក្នុង១លីត្រ។ មានការលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនឹងក្លាយទៅជាឱកាសមាសនៃការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនី។ ថ្វីបើការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ គឺជាកត្តាដ៏ធំនៃការកើនឡើងការប្រើប្រាស់យានយន្តអគ្គិសនី ប៉ុន្តែនៅមានកត្តាសំខាន់មួយចំនួនទៀត ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍន៍ស្ថានីយសាកអាគុយនៅតាមបណ្តាខេត្ត-ក្រុងកាន់តែច្រើន ការឧបត្ថម្ភធន់ពីរាជរដ្ឋាភិបាលចំពោះការនាំចូលរថយន្តអគ្គិសនីនិងកត្តាចំណាយទាបនៃប្រើប្រាស់និងការថែទាំជាដើម។ នៅដើមខែមីនា២០២៦ នេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញគ្រោងចំណាយថវិកាជាតិ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គីសនីនៅទូទាំងប្រទេស ។ ទន្ទឹមនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏បានប្រកាសពីគម្រោងសាងសង់ស្ថានីយសាកយានយន្តអគ្គិសនីចំនួន១០០ទីតាំងនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដែលកំពុងមានការកើនឡើងខ្លាំង។ យោងតាមអនុក្រឹត្យនៅឆ្នាំ ២០២១ បានសម្រេចកាត់បន្ថយពន្ធនាំចូលយានយន្តអគ្គិសនីសុទ្ធពី ៣០ភាគរយមកត្រឹម ១០ភាគរយ
March 24, 2026









