SOMATEY
  • ព័ត៌មានជាតិ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ វិញ។ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ក្រៅពីទទួលយកសេចក្តីព្រាងច្បាប់ខាងលើមកពិនិត្យសិក្សា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានអនុម័តបញ្ចូលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់ហើយនោះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ខាងមុខនេះផងដែរ៕

    March 19, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រហែល១ភាគ៣ នៃស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងចំណោមស្ថានីយប្រេងចំនួន ៦.៣០០ ទីតាំងដែលមានប្រជាជនជិត ១៨លាននាក់ប្រើប្រាស់ បានបិទទ្វារចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយអាជ្ញាធរកំពុងស៊ើបអង្កេតថា តើអាជីវករកំពុងស្តុកទុកស្តុក មុនពេលតម្លៃហក់ឡើងបន្ថែមទៀតដែរ ឬយ៉ាងណាលើករណីបិទទ្វានេះ។ ឯកឧត្តម បានបន្តថា

    March 19, 2026
  • ព័ត៌មានជាតិ

    លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ លោក TANIMURA Shoki ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និង លោកស្រី សត វិជ្ជរី ប្រធានក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុន។ ក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅបោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញឱ្យមានការបើកដំណើរការយន្តហោះពិសេស (Charter

    March 19, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ នេះ​ ក្រសួងទេសចរណ៍ បានជូនដំណឹងអំពីកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ(Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ”ដោយប្រើប្រាស់ទូរសព្ទដៃ។ ក្នុងនោះ ក្រសួងទេសចរណ៍ បានបន្ថែមថា ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីអង្គរ Equinox Angkor” ឆ្នាំ២០២៦ ដែលត្រូវបានស្គាល់ថា ជាបាតុភូត ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិតបង្កើត បាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រីនឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ

    March 19, 2026
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម គ្រីស្ទៀន ដេរ៉ូហ្ស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះការបើកដំណើរការស្ថានទូតកាណាដានៅកម្ពុជាឡើងវិញ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា

    March 19, 2026
  • PR

    ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី និងសិង្ហបុរី ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីទស្សនកិច្ច និងសិក្សាស្វែងយល់អំពីសក្តានុពលអភិវឌ្ឍន៍នៅក្នុង ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគ និងពាណិជ្ជកម្មនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។ កម្មវិធីនេះមានគោលបំណងបង្កើតវេទិកាឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត អាចជួបពិភាក្សា

    March 18, 2026
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨:២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី Patricia Ongpin នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។ ចូលរួមនៅក្នុងជំនួបនេះរួមមាន ឯកឧត្តម និងលោក ជាអនុប្រធាន នាយកខុទ្ទកាល័យ និងប្រធានការិយាល័យសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវ Vladanka Andreeva ដែលបានត្រលប់មកកម្ពុជាម្តងទៀតក្នុងតួនាទីថ្មីនៅអង្គការសហប្រជាជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជាមានការជឿជាក់លើប្រព័ន្ធរបស់អង្គការសហប្រជាជាតិ

    March 18, 2026
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ និងដកហូតសម្ភារៈភស្តុតាងរួមាន: ទូរសព្ទដៃ ១២៣គ្រឿង, កុំព្យូទ័រ All in One ០៨ គ្រឿង, ម៉ូនីទ័រ ០២ គ្រឿង , កុំព្យូទ័រយួរដៃ ០១គ្រឿង, CPU ០១គ្រឿង

    March 18, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងការងារ ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមសន្សំសំចៃថាមពលអគ្គិសនី។ ក្នុងនោះ ក្រសួងការងារ បានបន្ថែមថា ដើម្បីចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈម នឹងវិបត្តិផ្គត់ផ្គង់ និងការកើនឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ក្នុងអំឡុងពេលនៃសភាពការណ៍ជម្លោះនៅតំបន់ មជ្ឈិមបូព៌ា ក្រសួងសូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅ តាមបណ្តាគ្រប់អង្គភាពក្រោមឱវាទក្រសួង ត្រូវរួមគ្នាចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមវិធានការ ដូចខាងក្រោម៖ ១- ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ឬបន្ទប់សិក្សា ត្រឹមឬ លើសពី ២៥អង្សាសេ ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ។ ២- ត្រូវបិទអំពូលភ្លើង

    March 18, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងថា កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់ បក់មកពីទិសឦសាននិងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១០%។ ចំណែកខេត្តពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម

    March 18, 2026