- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់បងប្អូនប្រជាពលរដ្ឋជាសម្បទានិកនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា កសិករទាំងអស់ត្រូវតែយកចិត្តទុកដាក់ ទៅលើការដាំដំណាំបន្លែដែលមានសុវត្ថិភាព ពោលគឺ បន្ថែដែលគ្មានជាតិគីមី ដើម្បីលើកកម្ពស់សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ បន្លែដែលគ្មានជាតិគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផលដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាព អនាម័យល្អតាមស្តង់ដារ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខមាភាព អ្នកបរិភោគ។ ម្យ៉ាងវិញទៀតយើងរៀបចំទីផ្សារឱ្យមានបន្លែសុវត្ថិភាព និងផលិតផល សុវត្ថិភាព គឺដើម្បីផ្តល់ឱកាសឱ្យមានការជួបជុំគ្នារវាងផលិតករ
March 11, 2026 - ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែងតាមរយៈ«វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់ខេត្ដកំពង់ចាមសម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា៖«អតីតពលករខ្មែរ និងអ្នកស្វែងរកការងារ អាចចូលរួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និងទទួលបានព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។ បើតាមអ្នកនាំពាក្យថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម
March 11, 2026 - ព័ត៌មានជាតិ
ខេត្តក្រចេះ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា
March 10, 2026 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់ សម្តេចធិបតី និងរូបលោកជំទាវផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី នៅខេត្តកំពង់ឆ្នាំង។ ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ និងការធានាសុខុមាលភាពគ្រួសារផងដែរ។ ប្រភព ក្រសួងព័ត៍មាន
March 9, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនានេះបានជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក
March 9, 2026 - PR
កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បវរកញ្ញា Miss Planet International ជាច្រើនរូប ពីបណ្តាប្រទេសជាច្រើន បានធ្វើដំណើរមកកាន់រោងចក្រស្ដង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែល បវកញ្ញាគ្រប់រូបបានឃើញ ធ្វើឲ្យគ្រប់គ្នា ស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែក្នុងដំណើរទស្សនកិច្ចនេះ បវរកញ្ញាទាំងអស់បានមានឱកាសមើលផ្ទាល់ពី ខ្សែច្រវាក់ផលិតកម្មទំនើបៗ និងបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងរោងចក្រ។ បន្ថែមពីនេះ បវកញ្ញាជាច្រើនបានភ្ញាក់ផ្អើល និងស្ងោចសរសើរដូចគ្នាអំពី គុណភាព ស្តង់ដារ និងការគ្រប់គ្រងផលិតកម្ម ដែលមានកម្រិតដូចរោងចក្រធំៗនៅលើពិភពលោក។ ដែលនេះបង្ហាញថា ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែផលិតភេសជ្ជៈសម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ
March 9, 2026 - ព័ត៌មានជាតិ
យោងតាមបណ្តាញសង្គមការងារផ្លូវការរបស់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំមានវិធានការចំពោះជនឆក់ឱកាសមួយក្ដាប់តូចបានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ អភិបាលខេត្តខាងលើ បានសរសេរថា «ដោយសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត ខ្ញុំបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ដែលក្នុងនោះ មានវិធានការចំនួន ២ ដែលត្រូវយកចិត្តទុកដាក់៖ – ទី១. ម្ចាស់ស្ថានីយទាំងអស់ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតាជូនបងប្អូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុកដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។ – ទី២. យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថាស្ថានីយប្រេងឥន្ធនៈណាមួយបានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម
March 7, 2026 - ព័ត៌មានជាតិ
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយករូបភាព នៃវត្តកែវសិក្ខាគិរីស្វារៈ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។ វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ បែជាត្រូវរងគ្រោះដោយ ការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងទៅវិញ។ សូមរម្លឹកជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
March 6, 2026 - ព័ត៌មានជាតិ
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី
March 6, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ និងការដាក់ឱ្យដំណើការ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហាញពីមហិច្ចតារបស់កម្ពុជា ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលឈានមុខ ក្នុងពិភពលោក សម្រាប់វិស័យLogistics និងទេសចរណ៍ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។ ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធទំនើប គឺជាគ្រឹះនៃប្រសិទ្ធភាពសេដ្ឋកិច្ច ។
March 4, 2026









