SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៦ នេះបាន​ឱ្យដឹងថា ការពិភាក្សាលើការអភិរក្សសត្វខ្លា និង ការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងអភិរក្សសត្វខ្លាធំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពខ្លាធំអន្តរជាតិ

    January 10, 2026
  • ព័ត៌មានជាតិ

    ប្រាសាទបាយ័ន គឺជាគោលដៅមួយដ៏ទាក់ទាញមួយរបស់ភ្ញៀវទេសចរ ដែលតែងមកទស្សនា​មិនដែលរំលង នៅពេលពួកគេបានមកដល់ខេត្តសៀមរាប។ ចម្លាក់តាមជញ្ជាំងប្រាសាទ​មួយនេះ បានធ្វើឱ្យភ្ញៀវទេសចរខ្មែរ និងបរទេស ផ្ចង់ចិត្ត ផ្ចង់អារម្មណ៍ទៅនឹងអតីត​ដ៏រស់រវើកនាសម័យអាណាចក្រខ្មែរ ដែលល្បីរន្ទឺពាសពេញសកលលោក។ ចម្លាក់ទាំងនោះ​បានរៀបរាប់​ពីជីវភាពរស់នៅរបស់ប្រជាជន ពិធីសាសនា ក្បួនទ័ពចេញច្បាំង ចម្បាំងជើងទឹក និងចម្បាំងជើងគោករវាងទ័ពខ្មែរ និងទ័ពចាម ព្រមទាំងបង្ហាញពីទិដ្ឋភាពផ្សារលក់ដូរ និងការសាងសង់ប្រាសាទ។ល៕

    January 10, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញវិធានការឈ្នះៗ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះៗនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ

    January 9, 2026
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក៏ដូចជាទិសដៅបន្តក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ស្ពឺទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះការចុះសួរសុខទុក្ខនិងយកជំនួយជូនដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកនៅតាមទីកន្លែងផ្សេងៗ។ បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់ក្រុមការងារនៅតាមមូលដ្ឋាននានា ជុំវិញលទ្ធផលការងារសម្រេចបាន ជាពិសេសការលើកឡើង និងការពិភាក្សារកដំណោះស្រាយចំពោះកង្វល់និងសំណូមពរនានាដែលសេសសល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបូកសរុបលទ្ធផលនៃការពិភាក្សា និងបានផ្ដល់នូវអនុសាសន៍ឆ្ពោះទៅដោះស្រាយកង្វល់ និងសំណូមពរដែលសេសសល់របស់ប្រជាពលរដ្ឋ ដោយបានតម្រង់ទិសចំនួន៣៖ ទី១ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលដែនដីរបស់ខ្លួន គប្បីពង្រឹងការងារអភិបាលកិច្ចបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស បន្តដោះស្រាយកង្វល់ ឬសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយសុភវិនិច្ឆ័យ

    January 9, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះបានបញ្ជាក់ជូនឡើងវិញថា កម្ពុជាស្រឡាញ់ និងការពារសន្តិភាព ហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុត កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជាថ្មីម្តងទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត ហើយសូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថា កម្លាំងមហាសាមគ្គីជាតិ និងការចងចាំប្រវត្តិសាស្ត្រ គឺជាខ្សែការពារជាតិដ៏រឹងមាំបំផុតរបស់កម្ពុជាដូចប្រសាសន៍សម្តេចតេជោ

    January 8, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៨ ខែមករា​ ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី (Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម

    January 8, 2026
  • ព័ត៌មានជាតិ

    ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន

    January 8, 2026
  • ព័ត៌មានជាតិ

    នាថ្ងៃទី ៨ ខែមករា​ ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)* ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ

    January 8, 2026
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា នាថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ សម្រេចបាន ៥៤,២០% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពគម្រោងគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ សម្រេចបាន ៥៤,២០

    January 8, 2026
  • ព័ត៌មានជាតិ

    (កំពង់ចាម) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។ សម្រាប់ពិធីជួបជុំនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសាររបស់វីរកងទ័ពគ្រប់រូប។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនសមាជិកក្រុមគ្រួសារវីរកងទ័ពគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស្ថិតក្នុងវេលានេះដែរ

    January 6, 2026