- SOMATEY
- ព័ត៌មានជាតិ
បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នេះ យោងតាមការបង្ហោះលើហ្វេសប៊ុកលោក ខឹម សុវណ្ណារ៉ា បានទាញយកភាពក្តុកក្តួលពីមហាជនក្រោយបង្ហោះពី ស្ត្រីភៀសសឹកពិការម្នាក់ និយាយពីផ្ទះដែលខំតស៊ូធ្វើរួចមិនបានប៉ុន្មាន តែត្រូវបំផ្លាញ់ត្រឹមមួយប៉ប្រិចភ្នែក។ អង្គុយនៅលើរទេះរុញ ជើងទាំងពីររួញស្វិត ដៃខាងស្ដាំកំរើកពុំបាន ក្នុងទឹកមុខក្រៀមក្រំ និងទឹកភ្នែករលីងរលោង លោកស្រី គឿង រៃ មានអាយុ ៤០ឆ្នាំ គឺជាជនភៀសសឹកម្នាក់ ដែលបានភៀសខ្លួនមកពីភូមិជោគជ័យ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងចំណោមជនភៀសសឹករាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាជំរំជនភៀសសឹក ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
January 6, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានជូបដំណឹងថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសានមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ
January 6, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺ ៣ចំណុច ពាក់ព័ន្ធនឹងថ្មីៗនេះនៅលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូរយៈពេល២៤នាទី ដោយបានបញ្ជាក់ថាខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។ ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖ ១- រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជា ជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក១រូប និងភ្ញៀវជនជាតិរុស្ស៊ី១រូបផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាទេ ដោយមូលហេតុភាគី ទាំងពីរដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក
January 6, 2026 - ព័ត៌មានជាតិ
នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី
January 5, 2026 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ) កុមារភៀសសឹក ដែលកំពុងស្នាក់នៅជាមួយឪពុកម្ដាយ និងអាណាព្យាបាល ភៀសខ្លួនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចូលរៀននៅតាមថ្នាក់រៀនបណ្ដោះអាសន្ន ដែលត្រូវបានរៀបចំតាមកម្រិត នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ក្រោយសាលារៀនមួយចំនួនបានផ្អាកដោយសារការទម្លាក់ និងគ្រាប់ផ្លោងរបស់យោធាថៃ ទៅលើសាលារៀន និងភូមិឋានជនស៊ីវិល នាពេលកន្លងមក។ លោក សុវណ្ណ សោភ័ណ នាយកសាលាបឋមសិក្សាជោគជ័យ ដែលកំពុងឈរជើងនៅមណ្ឌលសុវត្ថិភាព វត្តចាន់ស៊ី បានថ្លែងថា ការបើកថ្នាក់រៀនដំបូងនេះ ក្រោយពេលអាជ្ញាធរ និងមន្ទីរអប់រំ យុវជន និងកីឡា
January 5, 2026 - ព័ត៌មានជាតិ
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្នាតកើនឡើងចំនួន
January 5, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ) នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក្នុងបរិយាកាសអបអរសាទរឆ្នាំថ្មី និងការបន្តពង្រឹងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌–សិល្បៈ និងសកម្មភាពសប្បុរសធម៌ ដោយមានគោលបំណងជំរុញវិស័យទេសចរណ៍ និងបង្កើនបរិមាណភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា។ លោក ហេង កំសាន្ត នាយក សាលាមធ្យមវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ គ្រូបង្រៀន សិល្បករ សិល្បការិនី ព្រមទាំងសិស្សានុសិស្សជាច្រើនរូប ក្នុងគោលបំណងរួមគ្នាលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍វប្បធម៌។ លោកបានបន្ថែមថា កម្មវិធីសម្តែងទស្សនីយភាពសិល្បៈជាច្រើនប្រភេទ ត្រូវបាន រៀបចំឡើងយ៉ាងសម្បូរបែប
January 5, 2026 - ព័ត៌មានជាតិ
យោងតាមអាជ្ញាធរដែនដី បានឱ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១ ០០០គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលភូមិ និងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាលពីពេលកន្លងទៅ។ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយកទិដ្ឋភាពជនភៀសសឹកនេះ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
January 5, 2026 - ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនជនរួមជាតិថា ដូចដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជនរួមជាតិ និងសហគមន៍អន្តរជាតិ បានជ្រាបរួចហើយអំពីការបន្តសកម្មភាពគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិអំពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូតនិងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។ ក្នុងសន្និសីទ នាព្រឹកនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ
January 5, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍តវ៉ា ចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ ក្នុងនោះតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានខ្លឹមសារដូចខាងក្រោម៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ២. ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា
January 3, 2026









