SOMATEY
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាង ១ លានតោន ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមតួលេខក្រៅផ្លូវការបានបង្ហាញថា ផលិតកម្មសរុបសម្រេចបានប្រមាណ ១ ០២០ ៧៥៧ តោន។ ក្នុងអំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧ តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ

    January 2, 2026
  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃបានឲ្យដឹងថាជនភៀសសឹកប្រមាណ១០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញក្រោយបទឈប់បាញ់បានអនុវត្តមក គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បាន បន្តអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញជាបណ្តើរៗ ជា ពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានឲ្យដឹងថាស្ថានភាពពលរដ្ឋភៀសសឹកបើគិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ខែមករា មានជនភៀសសឹក

    January 2, 2026
  • ព័ត៌មានជាតិ

    ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និងបានរម្លឹកថា ឆ្នាំ​២០២៥​កន្លង​ម​ក​នេះ​ជា​ឆ្នាំមួ​យ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និង​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គ្នា​– ឆ្នាំ២០២៥​កន្លង​មក​នេះ​ជា​ឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​…ជា​ឆ្នាំដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន​ ជីតា ឪពុកម្តាយតែងតែអប់រំយើង។ លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំ​ដែល​ជា​លើក​ដំបូង​ជាង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួប​រួម​កម្លាំ​ង​គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ សូម​ឲ្យ​យក​ការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ

    January 2, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ សូមជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។

    December 31, 2025
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕

    December 31, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងទទួលអំណោយមនុស្សធម៌ ជាកង្ហារ ១០០គ្រឿង ពីសមាគម Korean Association, Hebron Academy, KIA motors, Han Cam Scholarship Association ជូនក្រសួងព័ត៌មាន ដើម្បីបែងចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

    December 30, 2025
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដោយឈរលើស្មារតីនៃការដោះស្រាយដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់ អាវុធបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥

    December 30, 2025
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DIAMOND PRINCESS បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំមកនូវភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជិត ៣ពាន់នាក់ ដើម្បីមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ DIAMOND PRINCESS នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង ២៨៨.៣៣ម៉ែត្រ ទទឹងប្រវែង ៣៧.៥០ម៉ែត្រ និងជម្រៅទឹក ៨.៥០ម៉ែត្រ។ ក្នុងដំណើរចូលចតនេះ នាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ២ ៨៥០នាក់ ដែលមានរហូតដល់ទៅ ៥២សញ្ជាតិផ្សេងៗគ្នា។ ក្រោយពេលចូលចត ភ្ញៀវទេសចរទាំងនោះបានអញ្ជើញចុះទៅទស្សនាសក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ រួមមាន ការកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតក្នុងក្រុង,

    December 30, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី ក្រសួងព័ត៍មាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ នេះជាការចុះសួរសុខទុក្ខដោយផ្ទាល់នៅតាមមន្ទីរពេទ្យជាលើកទី៤ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារដែលមានពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ

    December 29, 2025
  • ព័ត៌មានជាតិ

    តាមការចុះផ្សាយពី ក្រសួងព័ត៍មាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់ សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។ នេះគឺជា ខ្លឹមសារ នៃសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី២៧

    December 29, 2025