- SOMATEY
- ព័ត៌មានជាតិ
នាថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ។ ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ។ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួមការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅនៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
February 11, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារនិងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកថ្លែងថា៖ «សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត និងអន្តរាគមន៍រកដំណោះស្រាយជូនបានលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន ចំពោះបញ្ហាដែលប្អូនស្រីកំពុងជួបប្រទះ»។ ជាមួយគ្នានេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល តែងគិតគូរសុខទុក្ខកម្មករនិយោជិត
February 11, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសទងព័ត៍មាន នាថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២ លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។ ប្រភព ក្រសួងព័ត៍មាន
February 11, 2026 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមអ្នកវិនិយោគរបស់អារ៉ាប់ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយ លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីកាលានុវត្តន៍ភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា
February 11, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំគណសង្ឃ និងព្រះសង្ឃទាំងពីរគណៈ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប យាង និងអញ្ជើញជាអធិបតី ព្រមទាំងនិមន្ត និងចូលរួម ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១០
February 11, 2026 - ព័ត៌មានជាតិ
កាលពីថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហោះសេចក្តីប្រកាសមួយទាក់ទងនឹងការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ជូនដល់បងប្អូនស្ត្រី ដោយឥតគិតថ្លៃ។ ការធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូន អាចជួយកាត់បន្ថយអត្រាកើតមហារីកនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន។ ក្នុងនោះ មន្ទីពេទ្យ ហ្លួង ម៉ែ បានសហការជាមួយអង្គការនគរទេព និងផ្តល់ជូនការពិនិត្យស្វែងរក មហារីកមាត់ស្បួនជូនដល់បងប្អូនស្ត្រីដែលមានអាយុចាប់ពី ២១ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយគិតឥតថ្លៃ នៅរៀងរាល់ថ្ងៃ (ចន្ទ ដល់អាទិត្យ)។ ប្រភព មន្ទីរពេទ្យ ហ្លួង ម៉ែ
February 10, 2026 - ព័ត៌មានជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់ កម្លាំង។ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកយោធាថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានជំហរ យ៉ាងម៉ឹងម៉ាត់ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ
February 10, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ ២០២៦ នេះក្រុមអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ នឹងមកទស្សនៈកិច្ចនៅកម្ពុជានៅក្នុងខែកុម្ភៈនេះដើម្បីបង្ហាញឱ្យពួកគេឃើញថាកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ។ នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ
February 9, 2026 - ព័ត៌មានជាតិ
យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទី នៅចំណុចលើផ្លូវមហាវិថីចោមចៅ មុខផ្សារខេម៉ល ស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីក្មេងទំនើង២ក្រុម ក្រុមភាគី (ក) មានគ្នាប្រហែល៤០នាក់ និងក្រុមភាគី (ខ) មានគ្នាប្រហែល២០នាក់ គ ..;ប់គ្នាតាមផ្លូវសាធារណៈ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្មេងទំនើងក្រុមភាគី (ក) ចំនួន០៥នាក់ យកមកសួរនាំ។ ឃាត់ខ្លួនក្មេងទំនើងក្រុមភាគី
February 9, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ទិដ្ឋភាពនៃការខូចខាតទាំងស្រុងស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែល ត្រូវបានទាហានឈ្លានពានថៃ ទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 កំទេចចោល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយអង្គភាពព័ត៌មាន ចំនួន ១១ផ្សេងទៀត ដែលដឹកនាំដោយក្រសួងព័ត៌មាន បានចុះមកផ្តិតយកទិដ្ឋភាពដោយផ្ទាល់នៅទីនោះជាថ្មី ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពាន ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក
February 7, 2026









