- SOMATEY
- ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងបទបង្ហាញនេះ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាការងារសំខាន់មួយក្នុងការធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងភាពរៀបរយនៃទីធ្លាសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស
February 5, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២៦ នេះ ក្រសួងបរិស្ថានបានលើកឡើងថាក្នុងការតាមដានអគ្គិភ័យតាមផ្កាយរណប ពាក្យថា «ចំណុចកម្តៅ» (Hotspots) ជារឿយៗអត្ថន័យរបស់វាត្រូវបានគេយល់ច្រឡំ។ ដើម្បីវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ យើងត្រូវបែងចែកឱ្យដាច់រវាង “ចំនួនកន្លែងដែលឆេះ” និង “កម្រិតនៃភាពធ្ងន់ធ្ងរ”។ ក្នុងការវិភាគអគ្គិភ័យ និងការរាយការណ៍អំពីបរិស្ថាន ចំណុចកម្តៅ(Hotspots) តំណាងឱ្យ ចំនួនទីតាំងដែលត្រូវបានរកឃើញថាមានការឆេះ តែវាមិនមែនតំណាងឱ្យទំហំផ្ទៃដីដែលកំពុងឆេះ ឬកម្រិតនៃភាពខ្លាំងក្លា(អាំងតង់ស៊ីតេ)នៃចំហេះនោះឡើយ។ ១. តើចំណុចកម្តៅ(Hotspots)ជាអ្វី? ចំណុចកម្តៅ(Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ
February 5, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា
February 2, 2026 - PR
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បន្តនៅកៀកបងប្អូន ចុះរៀបចំជាជំនួយផ្ទាល់ដល់ទីតាំងមិនឈប់ឈរ សម្រាប់បងប្អូនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្មែរ ប៊ែវើរីជីស បាននាំយកតង់ស្នាក់នៅបណ្តោះអាសន្នមកតម្លើងជូនបងប្អូន ថែមទាំងមានអង្ករ ភេសជ្ជៈ អំបុកស្រូវថ្មី ថវិកា មកចែកជូនដល់បងប្អូនភៀសសឹករាប់ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេស ទិញជូនគ្រឿងបរិក្ខាមន្ទីរពេទ្យម៉ូនីទ័រសម្រាប់អ្នកជម្ងឺ ដល់មជ្ឈមណ្ឌលសុខភាព។ ស្ថានភាពលំបាកនេះ នឹងធ្វើឱ្យយើងកាន់តែខ្លាំង ក្នុងស្មារតីរួបរួមគ្នាតែមួយ យើងយល់ពីសុខទុក្ខគ្នាហើយជួយគ្នាឆ្លងកាត់ការលំបាកនេះជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ជីប ម៉ុង បានឧបត្ថម្ភដោយផ្ទាល់ ទាំងថវិកា ស្បៀងអាហារភេសជ្ជៈ តង់ស្នាក់នៅ សម្ភារៈប្រើប្រាស់ចាំបាច់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក សាង់សង់សាលារៀល សរុបប្រមាណ ៧ លានដុល្លារ ថែមទាំងចុះមកធ្វើម្ហូបឆ្ងាញ់ៗ
February 2, 2026 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
February 2, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ
January 31, 2026 - PR
ធំជាងមុន អស្ចារ្យជាងមុន និងសប្បាយជាងមុន ១០០ ដង! មហាព្រឹត្តិការណ៍តន្ត្រីជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែកុម្ភះ ឆាប់ៗខាងមុខនេះ នៅមុខបរិវេណសាលមហោស្រពកោះពេជ្រ។ កុំភ្លេចណា! ហ្វេនៗត្រៀមកក់សំបុត្រអោយហើយទៅ។ ខាងក្រោមនេះ ជាជម្រើស Zone សំខាន់ៗសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ៖ • VIP Zone • PREMIUM Zone • STANDARD Zone ជួបគ្នាឆាប់ៗនេះ…!
January 30, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC)
January 29, 2026 - ព័ត៌មានជាតិ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបង្កផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ នៅថ្ងៃទី២៨ ខែកមរា ឆ្នាំ២០២៦។
January 29, 2026 - សិល្បៈ
យោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវា បានឱ្យដឹងថា ពេលនេះលោក យូឌីស្កូ ដែលជាតារាសម្តែង កំពុងឡើងជាតិពុលកំរិតធ្ងន់ និងត្រូវបញ្ចូលទៅឥណ្ឌាជាបន្ទាប់។ ជាមួយគ្នានេះ លោកអ៊ឹម ជីវា បានបន្ថែមថា ក្តីសង្ឃឹមគឺនៅសល់តែ ៥០ភាគរយប៉ុណ្ណោះ តែយ៉ាងណាមិញលោកមិនឈរមើលនោះទេ ដោយលោកបានប្រកាសរកជំនួយពីបងប្អូនអ្នកគាំទ្រ ម្នាក់បន្តិចៗដើម្បីជួយដល់ លោក យូឌីស្កូ ព្រោះថាតារាសម្តែងជើងចាស់រូបនេះជាកូនកំព្រាផង។ ប្រភព អ៊ឹម ជីវា
January 29, 2026









