SOMATEY
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា នាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS CINCINNATI (LCS 20) បានបញ្ចប់ធ្វើទស្សនកិច្ចរយៈពេល​ ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែមករា ឆ្នាំ២០២៦ បានចាកចេញពីកំពង់ផែ មូលដ្ឋានសមុទ្ររាមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ប្រភព ក្រសួងព័ត៍មាន

    January 28, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យ​ដឹងថា លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងនាមជាគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ត្រូវតែអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំរបស់ខ្លួន យ៉ាងហោចណាស់១០០ម៉ោង ក្នុងមួយឆ្នាំ។ ការលើកឡើងរបស់លោកជំទាវអគ្គនាយកបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៦ សម្រាប់គ្រូបង្រៀន និងគរុសិស្ស នៃសាលារៀនគោលដៅទាំង២០ នៃគម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា”។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែមករា

    January 27, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យ​ដឹងថា ទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសាលាវិជ្ជាជីវៈទេសចរណ៍។ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ

    January 27, 2026
  • ព័ត៌មានជាតិ

    ក្នុងគោលដៅប្រែក្លាយក្រុងដូនកែវ ឱ្យក្លាយជាទីក្រុងដែលភាពទាក់ទាញបំផុត និងគួរឱ្យចង់រស់នៅ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវសកម្មភាពឈូសឆាយ កិនបង្ហាប់ ចាក់ដីបំពេញ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗក្នុងក្រុងដូនកែវ ។ ចំពោះសកម្មភាពចុះពិនិត្យខាងលើនេះ បានផ្ដោតសំខាន់លើគម្រោងអភិវឌ្ឍន៍ធំៗចំនួន ០៣ រួមមាន៖ ១. គម្រោងពង្រីកផ្លូវជាតិលេខ២ និងសួនច្បារមាត់ បឹងរៀបចំចាក់ដីពង្រីកផ្លូវជាតិលេខ២ ដោយសាង សង់ផ្លូវរង និងរៀបចំសួនច្បារថ្មីនៅចំហៀងខាង កើតផ្លូវ ប្រវែង ៥៧៨ ម៉ែត្រ (ចាប់ពីរង្វង់មូលអូរចំបក់

    January 26, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាទីក្រុងម្ចាស់ផ្ទះ AYG លើកទី៥ ឆ្នាំ ២០៣១ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង Tashkent ប្រទេស Uzberkistan ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន ប្រធានអូឡាំពិកកម្ពុជា និងឯកឧត្តម សេង វណ្ណៈ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់

    January 26, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានស្នើឱ្យកំណត់ផែនការមេសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈការរៀបចំក្រុង រៀបចំដែនដី នគរូបនីយកម្ម ការកែលម្អឆ្នេរសមុទ្រ ការអភិវឌ្ឍផែទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បណ្តាញអគ្គិសនីនិងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ និងគ្រប់ភូមិឋានប្រជាជន។ ការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងគោលបំណងបង្កើនសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ។ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះ

    January 26, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា នាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ចូលចតនៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។ នាវាចម្បាំងនេះនឹងបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ការមកដល់មូលដ្ឋានសមុទ្ររាមនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ

    January 24, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយជាលើកទី៣ពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ អំណោយរួមមាន ៖ ម្សៅសាប៊ូបោកសម្លៀកបំពាក់ SAAT(២០លីត្រ, ៥លីត្រ) ចំនួន ២៧ដប ទឹកសម្អាតបង្គន់ SUNWEL (៩០០មល) ចំនួន ៣០ដប ក្រដាសជូតមុខ

    January 24, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា លោក សូរ ប៉ោត បុរាណវិទូរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ដោយមើលឃើញពីកត្តាហានិភ័យមួយចំនួនពាក់ព័ន្ធទៅដល់រចនាសម្ព័ន្ធនៃប្រាសាទប្រែរូប ទើបអាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលប៉មឥដ្ឋលេខ១០ និងកម្រាលថ្មបាយក្រៀម រួតទី១ ស្ថិតនៅជ្រុងនិរតី។ ដោយសារតែអាយុកាល ជញ្ជាំងមួយផ្នែករបស់ប៉មប្រាសាទឥដ្ឋលេខ១០ បានពុកផុយ និងបាត់បង់រចនាសម្ពន្ធរបស់ឥដ្ឋ ទាមទារជួសជុលជាបន្ទាន់។ ចំណែកកម្រាលថ្មបាយក្រៀមនៅតាមជ្រុងនីមួយៗ រួមទាំងជ្រុងនិរតីផង ក៏មានការស្រុត នាំឱ្យទឹកភ្លៀងហូរច្រោះគ្រឹះ បង្កឱ្យមានហានិភ័យដល់ប្រាសាទ។ ការជួសជុល និងថែទាំនេះ គឺអនុវត្តទៅតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

    January 23, 2026
  • ព័ត៌មានជាតិ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Markéta KOLC HÁJKOVÁ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវ Markéta KOLC HÁJKOVÁ ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ ឯកឧត្តមបានសម្តែងការ កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា

    January 23, 2026